CamNews

ទូរស័ព្ទ 

បន្តធ្លាយរូបភាព iPhone 7 ស្អាតណាស់ ល្អទាក់ភ្នែក

ថ្មី​ៗ​នេះ ក្នុង​វិស័យ​រចនា​ម៉ូដែល​ទូរស័ព្ទ មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង ​ នៅ​ពេល​​បណ្ដា​រូប​ភាពយ៉ាង
​ស្រស់​ស្អាត​នៃ​ Concept​ iPhone 7 ដែល​ជា​គំនិត​ស្រមៃ​របស់​អ្នក​រចនា​ Yasser Farahi ត្រូវ​បាន​គេ
​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់​លើ​បណ្ដាញ​សារ​ព័ត៌មាន។

iPhone 7 ក្នុង​គំនិត​ស្រមៃ​របស់​អ្នក​រចនា​ Yasser Farahi ពិត​ជា​ស្រស់​ស្អាត និង​មាន​ច្រើន​ពណ៌​
សម្រាប់​ជ្រើស​រើស ប៉ុន្ដែ ទម្រង់​នៃ​រចនា​រូប​រាង នៅ​តែ​មាន​លក្ខណៈ​ស្រដៀង​នឹង​ iPhone 6 ដោយ
​មាន​ជ្រុង​កោង និង​រូប​រាង​ស្ដើង​ដ៏​ទន់​ភ្លន់។ ក្រៅ​ពី​នេះ iPhone 7 របស់ Yasser Farahi ក៏​ត្រូវ​បាន​
បំពាក់​នូវ​អេក្រង់ sapphire ដែល​មាន​ភាព​រឹង​មាំ ហើយ​រីសូលូសឹន​របស់​វា ត្រូវ​បាន​ដំឡើង​ដល់
កម្រិត Full HD ពោល​គឺ​ប្រហាក់​ប្រហែល​នឹង​ហ្វាប្លេត iPhone 6 Plus។ ដូច្នេះ​ហើយ ដង់​ស៊ីតេ​រូប​
ភាព​របស់​វា ឡើង​ដល់ 401ppi ដែល​នាំ​មក​នូវ​រូប​ភាព​ដ៏​ច្បាស់​ ត្រជាក់​ភ្នែក​។

Yasser Farahi ថ្លែង​ថា iPhone 7 នឹង​ដំណើរការ​ដោយ​ឈីប A10 និង​មាន​ការមេរ៉ាក្រោយ ១២
មេហ្គា​ភិកសេល ប៉ុន្ដែ អ្នក​រចនា​រូប​នេះ បាន​ដោះ​ស្រាយនូវ​​បញ្ហា​កាមេរ៉ា​លយ​នៅ​លើ​ iPhone
បច្ចុប្បន្ន​។ ក្រៅ​ពី​នេះ ខ្សែ​គំនូស​អង់តែន នៅ​ផ្នែក​ខាង​ខ្នង​ទូរស័ព្ទ​ ក៏​ត្រូវ​បាន​ Yasser Farahi បំបាត់​
ចោលទាំង​ស្រុង​។ ជាង​នេះ​ iPhone 7 របស់ Yasser Farahi មាន​រហូត​ដល់ ៥​ពណ៌​ ជួយ​ឱ្យ​អ្នក​
ប្រើ​ប្រាស់​ មាន​ជម្រើស​ច្រើន​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក Yasser Farahi ថែម​ទាំង​នាំ​មក​នូវ​កំណែ iOS 10 ដែល​មាន​លក្ខណៈ​ថ្មី
​ប្លែក​ភ្នែក ដើម្បី​បង្កើន​នូវ​ភាព​ស្រប​គ្នា ជាមួយ​នឹង​ iPhone 7 ។ សូម​អញ្ជើញ​មិត្ត​អ្នក​អាន មក​ទស្សនា
​បណ្ដា​រូប​ភាព​បន្ថែម​ ដ៏​ស្រស់​ស្អាត​របស់ iPhone 7 ដូច​ខាង​ក្រោម ៖

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ businessinsider


Tags: iPhone 7 iPhone Apple