MacBook Pro ថ្មី មានរូបរាងស្ដើង និងស្រាល រួមទាំងមានអេក្រង់ថាច់ OLED មួយជួរ ដែលមាន
ឈ្មោះថា Touch Bar ជំនួសបណ្ដាប៊ូតុងមុខងារផ្សេងៗ។
អ្វីដែលជាទីចាប់អារម្មណ៍ក្នុងព្រឹត្តិការណ៍ថ្ងៃនេះរបស់ Apple គឺម៉ូដែល MacBook Pro ថ្មី។ នេះគឺ
ជា MacBook Pro ដែលមានបណ្ដាមុខងារថ្មីច្រើនបំផុតក្នុងរយៈពេលប៉ុន្មានមកនេះ ដោយវាមាន
Touch Bar ឧបករណ៍ស្កេនក្រយៅដៃ Touch ID ហើយវាមានរូបរាងស្ដើង និងស្រាលជាងកំណែ
មុន។ MacBook Pro មានអេក្រង់ពីរកំណែ គឺកំណែ 13 និង 15 inch។
Touch bar គឺជាអេក្រង់មួយជួរតូចដែលជំនួសឱ្យបណ្ដាប៊ូតុងមុខងារមុននេះ។ Touch Bar បង្ហាញ
អំពីបណ្ដាប៊ូតុងមួយចំនួន ដូចជាប៊ូតុងពន្លឺ សម្លេង បើក/បិទចម្រៀង។ល។ នៅខាងស្ដាំដៃគឺជា
សេនសឺរ Touch ID និងជាប៊ូតុងបើក/បិទម៉ាស៊ីន។ Apple ប្រើប្រាស់កញ្ចក់ sapphire ដើម្បីការពារ
សេនសឺរនេះ។
MacBook Pro កំណែ 13 inch មានទម្ងន់ 1,36 kg កម្រាស់ 14,9 mm (កំណែជំនាន់មុនគឺ
១៨mm)។ កំណែ 15 inch មានទម្ងន់ 1,81 kg កម្រាស់ 15,5 mm។ សម្បករបស់ម៉ាស៊ីននេះ នៅ
តែធ្វើអំពីអាលុយមីញូម ប៉ុន្តែ ឡូហ្គូ Apple មិនបញ្ចេញពន្លឺដូចមុន គឺដូចទៅនឹង MacBook Retina
12 inch។
MacBook Pro មានរន្ធ USB-C ចំនួន៤ ប៉ុន្តែ មិនមានរន្ធដោតអង្គចងចាំ និងរន្ធសាកថ្ម MagSafe។
Apple បានឱ្យដឹងថា មានការកែលំអច្រើន ប៉ុន្តែ អេក្រង់របស់ MacBook Pro ស៊ីភ្លើងតិចជាង
៣០% បើធៀបនឹងកំណែមុន។ ថ្មរបស់ MacBook Pro ទាំងពីរកំណែគឺសុទ្ធតែអាចប្រើបានរយៈ
ពេល ១០ម៉ោងដូចគ្នា។
កំណែ 15 inch ប្រើឈីប Core i7 ជំនាន់ទី៦, កាតក្រាហ្វិក ATI Radeon Pro ជាមួយនឹង 4 GB
RAM ។ អង្គចងចាំ SSD ឡើងដល់ 2 TB និង 16 GB RAM។ ប្រព័ន្ធសម្លេងរបស់ម៉ូដែលនេះ ក៏ឮ
ជាងពីរដងបើធៀបនឹងកំណែមុន។ ម៉ូដែល 13 inch មានជម្រើសពីរ គឺ Core i5 ឬ i7 ជំនាន់ទី៦,
កាតក្រាហ្វិក Intel Iris Pro, SSD ធំបំផុតដល់ទៅ 2 TB និង RAM 8 GB។
កំណែ 13 inch មានតម្លៃចាប់ពី 1.799 USD ចំណែក កំណែ 15 inch គឺមានតម្លៃ 2.399 USD ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ CNN