CamNews

កុំព្យូទ័រ ផលិតផលថ្មី 

Dell បង្ហាញវត្តមាន Laptop កំរាស់ស្តើងជាគូប្រជែងថ្មី របស់ MacBook Pro

ចាប់ពីថ្ងៃនេះទៅ(២ វិច្ឆិការ ២០១១) អតិថិជនអាចធ្វើការកក់ទិញជាមុននូវឧបករណ៍ម៉ាស៊ីន
កុំព្យូទ័រយួរដៃមានកំរាស់ស្តើងឈ្មោះ XPS 14z (មានកំរាស់ ២,៣សង់ទីម៉ែត្រ) ជាមួយតំលៃ
១ពាន់ដុល្លាអាមេរិក ដែលជាសមិទ្ធិផលថ្មីបំផុតមួយដែល Dell ធ្លាប់បានធ្វើការឧទ្ទេសនាម
កាលពីសប្តាហ៍មុននោះ ។
Laptop XPS 14z របស់ Dell មានរចនាសម្ព័ន្ធច្រើនបែប និងតំលៃសមរម្យសំរាប់បំពេញតំរូវ
ការរបស់អ្នកប្រើប្រាស់ ។ កំរិតតំលៃទាបបំផុតរបស់វាគឺ ៩៩៩,៩៩ដុល្លាអាមេរិក, XPS 14z
គឺជាគូប្រកួតប្រជែងដ៏ខ្លាំងក្លានិងថ្មីស្រឡាងមួយជាមួយ MacBook Pro និងបណ្តាឧបករណ៍
Ultrabooks (កុំព្យូទ័រយួរដៃមានកំរាស់ស្តើង)ផ្សេងៗដទៃទៀតផងដែរ ។

គំរូថ្មី XPS 14z នេះមាន Processor ប្រភេទ Intel Core i5, RAM ៦GB, DVD-RW,អេក្រង់មាន
ទំហំ​ ១៤អ៊ីង HD (720p) ។ មានប្រភេទ Ultrabooks ជាច្រើននៅក្នុងទីផ្សារបច្ចុប្បន្នមានតំលៃ
ប្រហាក់ប្រហែលគ្នា ប៉ុន្តែមុខងារនិងកំលាំងមិនស្នើនឹង XPS 14z នោះឡើយ ។ ឧទាហរណ៍
ដូចជា Ultrabook ១៣អ៊ីង UX31 របស់ Asus ថ្លៃជាង XPS 14z ១០០ដុល្លាអាមេរិក ប៉ុន្តែមិន
មាន Optical Drive (CD-ROM) នោះទេ ។

XPS 14z ក៏មានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើការប្រកួតប្រជែងជាមួយ MacBook Pro ផង
ដែរ ។ ចំពោះកំរិតតំលៃមួយដូចគ្នានឹងតំលៃ laptop កំរាស់ស្តើងរបស់ Apple (១.១៩៩ដុល្លា
អេមេរិក), XPS 14z មាន RAM រហូរដល់ ៨GB,Hard Drive (HD) ៧៥០GB និង card កា្រហ្វិក
ប្រភេទ Nvidia GeForce GT ៥២០M និងមាន Processor ជា Intel Core i7 ជំនួសអោយ
Core i5 ទៀតផង ។

គំរូ XPS 14z ថ្លៃបំផុតគឺមានតំលៃ ១.៥៩៩,៩៩ដុល្លាអេមេរិក និងមានបន្ថែមជូនអតិថិជននូវ
ឧបករណ៍ផ្ទុកទិន្នន័យ SSD (Solid State Driver) សំរាប់ម៉ាស៊ីនកុំព្យូទ័រយួរដៃ មានទំហំ
២៥៦GB មួយផងដែរ ៕

ប្រភព៖ Dailyinfo
ដោយ៖​ រដ្ឋា

Tags: electronicapplelaptopasusacermacbook procore i7processorsdellxps 14zintel core i5