អាចនិយាយបានថាការប្រកួតប្រជែងគ្នានូវប្រភេទអេក្រង់ដែលមាន resolution កាន់តែខ្ពស់
ពីបណ្តាក្រុមហ៊ុនអេឡិចត្រូនិចផ្សេងៗលើវិស័យផលិតផលកុំព្យូទ័រយួរដៃ គឺជាចំណុចដ៏ក្តៅ
គគុកនិងកាន់តែមានភាពក្រក្រើករញ្ជួយថ្មីមួយទៀតនៅក្នុងពិភពបច្ចេកវិទ្យាអេឡិចត្រូវនិច
ក្នុងយុគសម័យនេះ ខណៈពេលដែលថ្មីៗនេះមានពត៌មានចចាមអារាមមកពីខាងក្រុមហ៊ុន
Apple ថាសមិទ្ធផល MacBook Pro ជំនាន់ថ្មីបំផុតមួយទៀតរបស់ក្រុមហ៊ុននេះនឹងប្រើប្រាស់
អេក្រង់ប្រភេទ Retina ដែលមាន resolution កាន់តែខ្ពស់គឺរហូតដល់ ២៨៨០x១៨០០pixels
ដែលនេះជាបរិមាណដែលខ្ពស់បំផុតបើធៀបគ្នាជាមួយ resolution ១៩២០x ១២០០ pixels
ដែលមាននៅលើម៉ូដែល MacBook Pro ១៧អ៊ីង នាពេលបច្ចុប្បន្ននេះ។
Digitimes បានស្រង់សំដីពីខាងភាគីដៃគូរមួយចំនួនដែលផ្គត់ផ្គង់ដល់ក្រុមហ៊ុន Apple អោយ
ដឹងថា សមិទ្ធិផល Macbook Pro ជំនាន់ថ្មីជាមួយអេក្រង់ប្រភេទ Retina Display នេះនឹងត្រូវ
បានដាក់តាំងបង្ហាញវត្តមាននៅកំឡុងត្រីមាសទី២ ក្នុងឆ្នាំ ២០១២ ខាងមុខនេះផងដែរ។
នេះមិនមែនជាលើកដំបូងនោះទេដែល Apple បានធ្វើការអភិវឌ្ឍន៍អោយមានភាពកាន់តែ
ប្រសើរឡើងនូវ resolution នៃអេក្រង់សំរាប់ផលិតផលរបស់ខ្លួន។ កន្លងមកចំពោះ iPhone
ក្រុមហ៊ុនផលិតដែលមានទីស្នាក់ការនៅឯ Cupertino ក៏បានធ្វើការបញ្ចេញនូវ iPhone 4 ជា
មួយ resolution ខ្ពស់ជាងបួនដងធៀបជាមួយ iPhone 3GS ។ ចំពោះការដែល Apple ធ្វើការ
បំពាក់នូវប្រភេទអេក្រង់ដែលមាន resolution កាន់តែខ្ពស់លើ MacBook Pro របស់ខ្លួននោះ
អតិថិជនក៏អាចយល់បានដោយងាយនិងសមស្របផងដែរ ខណៈពេលដែល chip ក្រាហ្វិក
របស់ Processor Ivy Bridge របស់ Intel ក្នុងពេលអនាគតក៏នឹងមានការកើនឡើងរហូតដល់
៤០៩៦x ៤០៩៦ pixels ,ដោយឡែកចំពោះ Lion ក៏អាចបង្ហាញរូបភាពកាន់តែច្បាស់ផងដែរ
ដែលមាន resolution រហូតដល់ ៣២០០x ២០០០ pixels ។ ប្រសិនបង្ហាញអោយបានកាន់
តែជាក់ច្បាស់នូវ MacBook Pro ដែលមាន resolution ២៨៨០x ១៨០០ pixels នេះ នោះកំរិត
នៃរូបភាព/អ៊ីង (ppi) សំរាប់កំណែ ១៣អ៊ីងនឹងមានកំរិតរូបភាព ២៦១ppi, ១៥អ៊ីងមានកំរិតរូប
ភាព ២២៦ppi និង ១៧អ៊ីងគឺ ២០០ppi ៕
ប្រភព៖ 9to5Mac
ដោយ៖ រដ្ឋា