CamNews

ទូរស័ព្ទ 

បាន iPhone 6S​ ដោយមិនអស់លុយ ប្រសិនទិញ iPhone 6 ពេលនេះ

យុទ្ធនាការនេះ គឺពិតជាកម្មវិធីធំរបស់ T-Mobile ។ ក្រុមហ៊ុននេះ​ឱ្យដឹងថា អតិថិជនដែលទិញ
iPhone 6 ថ្មី នៅពេលនេះ នឹងអាចប្ដូរយក iPhone 6s ដោយមិនបង់ប្រាក់បន្ថែមមួយសេន នៅពេលស្មាតហ្វូននេះត្រូវបានដាក់លក់ក្នុងទីផ្សារ។

ប៉ុន្តែ មានលក្ខខណ្ឌមួយចំនួនដែលអតិថិជនត្រូវសន្យា​ នោះគឺ ចូលកម្មវិធី “Jump on Demand”
របស់ T-Mobile ដែលមានលក្ខណៈដូចទៅនឹងកម្មវិធីទិញបង់រំលស់ប្រចាំខែ ១៥ដុល្លារ។

T-Mobile ក៏បានឱ្យដឹងថា អតិថិជនដែលបានទិញ iPhone 6 មុននេះ ក៏អាចចូលរួមកម្មវិធីនេះ
បាន។ ក្រុមហ៊ុន T-Mobile ពន្យល់ថា iPhone 6 ដែលអ្នកចង់យកទៅប្ដូរយក iPhone 6S នោះ
គឺត្រូវនៅមានរូបរាងល្អ។

អតិថិជនដែលបានចូលរួមកម្មវិធីនេះ នឹងត្រូវបានផ្ដល់អទិភាពក្នុងការទទួលយក iPhone 6S
ដំបូង ក្នុងអំឡុង ៤៨ម៉ោង ក្រោយពីស្មាតហ្វូនថ្មីនេះ ត្រូវបានដាក់លក់ក្នុងទីផ្សារ។ T-Mobile
នឹងបញ្ជូនបុគ្គលិករបស់ខ្លួន ទៅដល់ផ្ទះអតិថិជន ដើម្បីទទួលយក iPhone 6 និងវាយតម្លៃនូវ
ស្ថានភាព សម្រាប់ចូលរួមកម្មវិធី ក្រោយមក ពួកគេនឹងប្រគល់ជូនមកវិញ​នូវ iPhone 6s ថ្មី
បំផុត។

តាមដំណឹងថ្មី បានឱ្យដឹងថា iPhone 6s នឹងត្រូវបានប្ដូរទៅប្រើប្រូសេសឺរថ្មី។ ទន្ទឹមនឹងនេះ ក៏
នឹងមានមុខងារថ្មីៗគួរចាប់អារម្មណ៍ ដូចជាបង្កើនកម្រិតរីសូលូសឹន កែលំអគុណភាពកាមេរ៉ា
សេនសឺរ Force Touch រួមនឹងឈីប LTE ថ្មីដែលមានល្បឿនលឿនជាងមុន។ ព័ត៌មានពីហាង
លក់រាយ បានឱ្យដឹងថា​ ទូរសព្ទ iPhone 6s នឹងមានតម្លៃខ្ពស់ជាង ២០ដុល្លារ បើប្រៀបធៀប
នឹង iPhone 6S៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ The Verge‎


Tags: iPhone 6 iPhone 6s​ T-Mobile ស្មាតហ្វូន