នៅក្នុងកីឡាករ វាយកូនហ្គោល វាគ្មានអ្នក ការពារឬ អ្នកចាំទីដូច កីឡាផ្សេង មួយចំនួនទៀតទេ តែវាបែជាកើតឡើង លើកីឡាករ វាយកូនហ្គោលម្នាក់ ដែលត្រូវអ្នក ការពារ នៅទីលានវាយកូន ហ្គោលនោះ លេងយ៉ាងចាស់ដៃ ។
Pablo Larrazabal កីឡាករ វាយកូនហ្គោល មកពីអឺរ៉ុប ដែលកំពុងលេង នៅកម្មវិធី Malaysia Open បានជួប ប្រទះរឿងមួយ ដែលនឹកស្មាន មិនដល់គឺ ឃ្មុំដេញទិច ។ ក្នុងកំឡុងពេល ដែល គាត់កំពុង តែនៅពាក់កណ្តាលទី នៃការប្រកួត របស់គាត់ ស្រាប់តែ មានឃ្មុំមួយ ហ្វូងមិនដឹងមក ពីណាមក រោមគាត់ ហើយចាប់ផ្តើមវាយប្រហារ គាត់រហូតទាល់តែ រត់លោតចូលទឹក ទើបអាច គេចផុតបាន ។ វីដេអូខាងក្រោមនេះ ៖
Pablo ត្រូវបានឃ្មុំ ទិចប្រមាណ ២០ កន្លែងជាង ដែលគាត់ ត្រូវចាក់ថ្នាំ និងព្យាបាល ភ្លាមៗតែ យ៉ាងណាមិញ គាត់មិនមានគ្រោះថ្នាក់ អ្វីធំដុំឡើយ ។ គាត់ប្រាប់ថា គាត់មិនដែល ខ្លាចអ្វីដូច ពេលដែលឃ្មុំ ដេញទិច គាត់នោះទេ ។ យ៉ាងណាមិញ គាត់បានបញ្ចប់ទៅ ក្នុងចំណាត់ថ្នាក់ល្អ ផងដែរ ដោយឈរពី ក្រោយកីឡាករ លេខ១ របស់ម៉ាឡេស៊ី ១១ ពិន្ទុ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ perezhilton