អាមេរិក៖ អោយតែមកដល់ថ្ងៃទី ១១ ខែកញ្ញ ប្រជាពលរដ្ឋអាមេរិកភាគច្រើន ហាក់បីដូច
ជាមិនអាចបំភ្លេចបាន នៅថ្ងៃសោកនាដកម្មដ៏ធំមួយ ដែលយន្កហោះក្រុមអៃកៃដា បានបើក
បុកកម្ទេច អាគារពាណិជ្ជកម្មពិភពលោក (World Trade Center) សហរដ្ឋអាមេរិក។
លោក Randy Scott ដែលជាជនរងគ្រោះម្នាក់ ដែលបានជាប់ក្នុងអាគារនោះ ខណៈដែល
យន្ដហោះក្រុមអៃកៃដា បានបើកបុកកម្ទេចអាគារពាណិជ្ជកម្ម។ គាត់បាននិយាយថា ក្នុង
ថ្ងៃនោះ នៅជាន់ទី ៨៤គឺមានមនុស្សតែ ១២ នាក់ប៉ុណ្ណោះ ដែលបូករូមទាំងគាត់ផងដែរ។
ជាអកុសលមនុស្សចំនួន ១១នាក់ត្រូវបានស្លាប់ ពោលគឺសល់តែគាត់ម្នាក់ប៉ុណ្ណោះ។ គាត់
បានបន្ដថា គាត់ពិតជាសំណាងណាស់ ដែលបានមកជូបប្រពន្ធកូនគាត់វិញ។
លោក Scott និងក្រុមគ្រូសារ
លោក Scott បានបន្ថែមថា បន្ទាប់ពីថ្ងៃនោះមក គាត់បានសរសេរអក្សរ មួយឃ្លានៅជាប់
នឹងក្ដាខៀនរបស់គាត់ ហើយបានបិទជាប់នៅនឹងជញ្ជាំងផ្ទះ ដោយចាត់ទុកថា វាជាការរំលឹក
នៃការរស់ឡើងវិញ ជាលើកទី ២របស់គាត់។ ឃ្លានោះគឺ 84th floor West of fice 12 people
Trapped ។
ដោយ៖ នារី
ប្រភព៖ nydailynews