CamNews

ព័ត៌មានបច្ចេកវិទ្យា 

ខឹងខ្លាំងណាស់! ព្រោះតែសង្សារលុប Pokemon ចេញពីទូរស័ព្ទ

បុរសម្នាក់ បានខឹងយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថា គណនី Pokemon Go កម្រិត ២០ ដែលខ្លួនបាន
ចំណាយពេលវេលា និងប្រាក់កាសជាច្រើនដើម្បីបានវា ពេលនេះត្រូវបានសង្សារលុបចោលខ្ទេច។

វីដេអូខ្លីត្រូវបាននារីជាសង្សារថត ដើម្បីសាកល្បងទឹកចិត្តរបស់សង្សារនាង ៖ នឹងទៅជាយ៉ាងណា
នៅពេលគាត់បាត់បង់ Pokemon ទាំងអស់ នៅក្នុងហ្គេម Pokemon Go របស់ខ្លួន? ដើម្បីសាកល្បង
ទឹកចិត្តសង្សារ នាងបានចាកចេញពីគណនី (log out) ដែលកំពុងលេងហ្គេម ហើយប្ដូរគណនីមក
នៅត្រឹមកម្រិត ១ ពោលគឺមាន Pokemon តែមួយគត់។

ដោយសារតែបានលេងដល់កម្រិតទី ២០ និងមាន Pokemon កម្រជាច្រើន ដូច្នេះ បុរសជាសង្សារ
មានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថា Pokemon របស់ខ្លួនត្រូវបានបាត់បង់ទាំងស្រុង។
ប៉ុន្តែ បុរសម្នាក់នេះ ហាក់ដូចមានការអំណត់ខ្លាំង នៅពេលគាត់គ្រាន់តែត្អូញត្អែ និងចង់ចាកចេញពី
បន្ទប់ ជំនួសការធ្វើរឿងដែលអាក្រក់ជាងនេះ។

វីដេអូនេះ បន្ទាប់ពីត្រូវបានបង្ហោះនៅលើ Twitter វាទទួលបានការចុចចូលចិត្ត និងបញ្ចេញមតិរាប់
ពាន់លើក ដែលភាគច្រើន បានសរសើរបុរសនេះថា មានចិត្តអំណត់ ចំពោះបញ្ហាដ៏ធំនេះ។ ចំណែក
នៅលើ Youtube វិញ វីដេអូនេះ ក៏ទទួលបានការចូលមើលជិត ១.៥០០.០០០លើក និងការចុចចូល
ចិត្ត ជាង ២.០០០ ផងដែរ។

ប្រែសម្រួល ៖ តារា


Tags: Pokemon Go ហ្គេម ល្បែង