ក្រុមអ្នកជំនាញកំពុងយល់ថា កូនភពភ្លុយតុង (Pluto) អាចមានមនុស្ស ឬសត្វភពផ្កាយរស់នៅ
នេះបើយោងតាមភ័ស្ដុតាងដែលទើបត្រូវបានរកឃើញ។
យោងតាមការសិក្សាស្រាវជ្រាវថ្មីៗនេះ គេបានរកឃើញថា កូនភពភ្លុយតុង(កូនភពមួយក្នុង
ប្រព័ន្ធព្រះអាទិត្យ) មានសមុទ្រមួយនៅក្រោមដី។ សមុទ្រនេះស្ថិតនៅខាងក្រោមតំបន់វាលរាប
ដែលមានរូបរាងដូចបេះដូង (ជាកន្លែងដែលមានឈ្មោះថា Sputnik Planitia)។ បច្ចុប្បន្ន អ្នកវិទ្យា
សាស្ដ្រយល់ថា មហាសមុទ្រនេះមានលទ្ធភាពចិញ្ចឹមសភាវមានជីវិត។
ជាក់ស្ដែង ការសិក្សាស្រាវជ្រាវដែលត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ដ្រមកពីសកលវិទ្យា
ល័យ Washington (អាមេរិក) ដោយយោងទៅលើទិន្នន័យពីយាន New Horizons កាលពីខែ
កក្កដា ឆ្នាំ ២០១៥ (អំឡុងពេលយាន New Horizons ទៅដល់កូនភពភ្លុយតុង)។
ការសិក្សាស្រាវជ្រាវលើកនេះបង្ហាញថា មហាសមុទ្រក្រោមដីនៅលើកូនភពភ្លុយតុង តាមពិតវា
មិនមែនជាទឹក ប៉ុន្តែវាជាធាតុរាវដែលមានធាតុ អាម៉ូញាក់ជាចម្បង។
សាស្ដ្រាចារ្យ William McKinnon ដែលជាអ្នកដឹកនាំការសិក្សាស្រាវជ្រាវ ឱ្យដឹងថា “New Horizons
បានបញ្ជាក់ថា មានធាតុអាម៉ូញាក់នៅលើ Charon (ព្រះចន្ទធំបំផុតរបស់ភ្លុយតុង) និងភពរណប
មួយចំនួនផ្សេងទៀត។ ដូច្នេះ ខាងក្នុងភ្លុយតុងក៏អាចនឹងមានសារធាតុអាម៉ូញាក់”។
ជាមួយនឹងគម្លាតដ៏វែងរវាងភ្លុយតុង និងព្រះអាទិត្យ សាស្ត្រាចារ្យនេះយល់ថា មហាសមុទ្រនេះ
នឹងត្រជាក់ខ្លាំង ហើយវានឹងមានជាតិប្រៃខ្លាំង។ “នេះមិនមែនជាកន្លែងសមស្របដើម្បីឱ្យបាក់តេរី
ឬសភាវមានជីវិតណាមួយរស់នៅ”។
ក៏ប៉ុន្តែ បន្ទាប់ពីបានសិក្សាស្រាវជ្រាវទៅលើសមុទ្រមេតាន (methane) នៅលើព្រះចន្ទធំបំផុត
របស់ភពសៅរ៍ (Saturn) គឺទីតាន សាស្ដ្រាចារ្យកំពុងតែដាក់សំនួរថា តើវាមានលទ្ធភាពឬទេដែល
ថា ជីវិតពិតជាមាននៅក្នុងកន្លែងដែលមិនគួរមានជីវិតដូច្នេះ។
ព្រះចន្ទទីតានរបស់កូនភពភ្លុយតុង ជាកន្លែងដែលត្រជាក់ខ្លាំង (-១៧៩អង្សា)។ ប៉ុន្តែ អ្នកវិទ្យា
សាស្ដ្របានរកឃើញថា នៅលើព្រះចន្ទនេះ មានផ្ទុកសារធាតុ methane និង ethane ក្នុងសភាព
រាវ ប៉ុន្តែ សារធាតុសរីរាង្គ អាចនឹងមានលុះណាតែមានសភាវមានជីវិត។ មកដល់ពេលនេះ ការ
សន្និដ្ឋានអំពីជីវិតនៅលើទីតាន នៅតែស្ថិតក្នុងភាពអាថ៌កំបាំង ហើយមានអ្នកវិទ្យាសាស្ដ្រយល់
ថា សារធាតុទាំងពីរខាងលើ អាចជំនួសទឹក និងអាចចិញ្ចឹមជីវិតដែលមានភាពខុសគ្នាទាំងស្រុង
បើធៀបនឹងផែនដី។
ហើយពេលនេះ សំនួរដូចខាងលើត្រូវបានគេលើកឡើងចំពោះកូនភពភ្លុយតុង។
សាស្ដ្រាចារ្យខាងលើ ថ្លែងថា “សភាវមានជីវិត អាចមាននៅកន្លែងចម្លែក ៖ បរិស្ថានមានជាតិប្រៃ
ខ្លាំង ត្រជាក់ខ្លាំង ឬក្ដៅខ្លាំង។ល។ ប៉ុន្តែ ខ្ញុំមិនយល់ថា វាមានជីវិតនៅក្នុងបរិស្ថានដែលមានធាតុ
ammonia ច្រើនដូចនៅលើភ្លុយតុង។”
ប៉ុន្តែ នៅលើផែនដី មានបាក់តេរីជាច្រើនក្នុងដី បានប្រែក្លាយ nitrogen ទៅជា ammonia ដើម្បីធ្វើ
ការប្រមូលប្រូតេអ៊ីន និងការរីកចម្រើនរបស់ DNA ។ ដូច្នេះ សាស្ដ្រាចារ្យខាងលើនិយាយថា ៖ “បើ
សិនមានសភាវមានជីវិតក្នុងមហាសមុទ្រដែលមានជាតិពុល និងត្រូវគ្របដណ្ដប់ដោយទឹកកកថ្ម
នោះវាប្រាកដជាសភាវមានជីវិតដំបូងបង្អស់”។
និយាយរួម សំនួរដែលថា ភពភ្លុយតុងមានជីវិតរស់នៅដែរ ឬអត់ គេត្រូវការធ្វើការសិក្សាស្រាវជ្រាវ
បន្ថែមទៀត។
ការសិក្សាស្រាវជ្រាវខាងលើ ត្រូវបានប្រកាសនៅលើទំព័រទស្សនាវដ្ដី Nature។
ប្រែសម្រួល ៖ តារា
ប្រភព ៖ Khoahoc