CamNews

ជីវិតរស់នៅ 

បរិភោគត្រីសម្បូរជាតិខា្លញ់ អាចការពារក្រពេញទឹកកាម


យល់ដឹង៖ ការស្រាវជ្រាវថ្មីៗ របស់ក្រុមគ្រូពេទ្យនៃប្រទេសអង់គ្លេស បានបង្ហាញថា​ រាល់
មនុស្សទាំងអស់ ជាពិសេសបុរសៗ បើញាំរបបអាហារ​ ដូចជាសាច់ត្រីណា ដែលសម្បូរ
ជាតិខ្លាញ់ នោះរបបអាហាររបស់យើងនឹងជួយការពារជម្ងឺមហារីកក្រពេញទឹកកាម។



បើតាមការអោយដឹងពីក្រុមគ្រូពេទ្យផ្នែកជម្ងឺឆ្លងនៃប្រទេសអង់គ្លេស បានអោយដឹងថា ការ
បរិភោគសាច់ត្រីដែលផ្ទុកជាតិខ្លាញ់ប្រហែល 3​ Omega អាចជាតិកាត់បន្ថយជម្ងឺឆ្លងទូទៅ
បានដល់ទៅ ៣០- 40 ភាគរយឯណ្ណោះ។









តាមការអោយដឹងពីក្រុមគ្រូពេទ្យដដែលបានបញ្ចា្កក់ថា ដោយសារការញាំរបប់អាហារមិន
គ្រប់គ្រាន់ ជាពិសេសសាច់ត្រី ដែលមានជាតិខ្លាញ់ គឺបណ្ដាលអោយមនុស្សប្រមាណជា
១០,០០០ នាក់ស្លាប់ជារៀងរាល់ឆ្នាំ្ននៅប្រទេសអង់គ្លេស។ ដូច្នេះរបបអាហារពិតជាសំខាន់
ណាស់​ ចូរអ្នកបរិភោគអាហារ អោយបានទៀងទាត់ និងមានតុល្យភាពផងដែរ៕

ដោយ៖​ សារិន
ប្រភព៖ dailymail


Tags: lifestye knowdement health oily fishcut prostate