CamNews

ព័ត៌មានបច្ចេកវិទ្យា 

ប៊ិច S Pen ថ្មី នឹងមានបំពាក់នូវ ឧបករណ៍បំពងសម្លេង នៅក្នុងហ្នឹងតែម្តង?

ប័ណ្ណប៉ាតង់ប៊ិក S Pen ថ្មី បានបង្ហាញឲ្យឃើញថា ឧបករណ៍នេះ នឹងបំពាក់ភ្ជាប់មកជាមួយនឹងនូវ​ប្រព័ន្ធបំពងសម្លេងមួយ។

ប័ណ្ណប៉ាតង់គឺជាបង្ហាញនូវគំនិតយ៉ាងច្បាស់បំផុតមួយ ស្តីពីបណ្តា Feature ថ្មីៗ ដែលបណ្តាក្រុមហ៊ុន​​បច្ចេកវិទ្យាអាចបំពាក់ដល់បណ្តាផលិតផល​នាពេលអនាគតរបស់ខ្លួន (បើទោះជារឿងនេះ មិនមែន​កើតឡើងគ្រប់ពេលក៏ដោយ)។ បើទោះជាបានជួបប្រទះនូវបញ្ហាថ្ម ប៉ុន្តែ Galaxy Note 7 និយាយដោយ​ឡែក និងម៉ូដែលត្រកូល Galaxy Note និយាយជារួម ពួកវានៅតែ ត្រូវបានអ្នកប្រើប្រាស់​ជាច្រើននាក់​​ស្រឡាញ់ចូលចិត្ត ជាមួយនឹងការភ្ជាប់មកជាមួយនឹងប៊ិក S Pen។ ដូច្នេះ វាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើល​នោះទេ នៅពេលដែល Samsung បានដាក់ពាក្យសុំច្បាប់ យកប័ណ្ណប៉ាតង់ប៊ិក S Pen ថ្មីជាមួយនឹង​ប្រព័ន្ធបំពងសម្លេងក្នុងហ្នឹងថែមទៀត។

បើសិនជាអ្នកធ្លាប់បានប្រើប៊ិក S Pen នោះអ្នកនឹងដឹងថា វាពិតតូចស្តើង ប៉ុន្តែបែរជាបានបំពាក់នូវ​បណ្តា Feature ខ្លាំងៗ ល្អៗជាច្រើន។ តាមរយះរូបភាពដែលទើបតែបង្ហើបឲ្យឃើញនេះ រន្ធ Speaker នៅលើប៊ិក S Pen មានទំហំតូចយ៉ាងខ្លាំង និងត្រូវបានបំពាក់នៅលើតួនៃប៊ិក។ ការដែលបំពាក់នូវ​ឧបករណ៍បំពងសម្លេងដូច្នេះ វាអាចនឹងជួយឲ្យគុណភាពសម្លេងនៅលើ Galaxy Note ស៊េរីថ្មី​ នឹងមាន​ភាពប្រសើរជាងមុនច្រើន។

មុននេះ Samsung ក៏ធ្លាប់ទទួលស្គាល់នូវប័ណ្ណប៉ាតង់មួយ ស្តីពី Feature ថ្មីនៅលើប៊ិក S Pen។ ជាក់ស្តែងប៊ិក S Pen បច្ចុប្បន្នមិនមែនធម្មតាប្រើសម្រាប់តែសរសេរទៀតនោះទេ គឺវាអាចធ្វើបាននូវ រឿងមានប្រយោជន៍បានច្រើនទៀត ជាមួយនឹងស្មាតហ្វូន៕

- សម្លេងសន្ទនាគ្នារបស់ iPhone 7 ត្រូវបានអ្នកប្រើប្រាស់ រិះគន់ថា មានគុណភាពសម្លេងអន់
- Samsung កំណត់បញ្ជាក់ឲ្យដឹង នូវការរាយការណ៍ខុសចំនួន ២៦​ ករណី ស្តីពី Galaxy Note 7 ផ្ទុះឆេះ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ vreview


Tags: S Pen Samsung Galaxy Note Smartphone Hightech