ថ្នាំពន្យាកំណើតគឺជាជម្រើសមួយក្នុងការព្យាបាលមុនដែលកើតនៅលើផ្ទៃមុខ ចំពោះស្ដ្រីដែលមិន
អាចកែលំអស្ថានភាពកើតមុន ក្រោយពីបានប្រើវិធីព្យាបាលមុនតាមវិធីធម្មតាផ្សេងៗ និងស្ដ្រីដែល
រាងកាយរបស់ពួកគេ បញ្ចេញជាតិខ្លាញ់ច្រើន ឬស្ដ្រីកំពុងកើតមុនទូទៅ។
ស្ដ្រីជាច្រើនមានបញ្ហា androgen ក្នុងរាងកាយ ធ្វើឱ្យស្បែកបញ្ចេញជាតិខ្លាញ់ និងកើតមុនច្រើន។
ស្ថានភាពនេះ កើតឡើងនៅពេលស្ដ្រីចាប់ផ្ដើមមានរដូវ ពិសេសគឺស្ដ្រីដែលមានអាយុចាប់ពី ២០
ដល់ ៤០ឆ្នាំ។
ស្ដ្រីបែបណាដែលត្រូវការព្យាបាលដោយថ្នាំពន្យាកំណើត?
វិធីសាស្ដ្រព្យាបាលមុនដោយថ្នាំ hormone គឺជាជម្រើសសមស្របសម្រាប់ស្ដ្រីដែលមានរាងកាយ
បញ្ចេញជាតិខ្លាញ់ច្រើន ស្ដ្រីដែលមករដូវមិនទៀង ស្ដ្រីដែលមានមុនតិច ឬមធ្យម ព្រមទាំងស្ដ្រី
ដែលចង់ពន្យាកំណើត។
ថ្នាំ hormone និងវិធីសាស្ដ្ររួមផ្សំមួយចំនួនត្រូវបានគេប្រើប្រាស់ ហើយនាំមកនូវប្រសិទ្ធិភាពល្អ។
វិធីសាស្ដ្រទាំងនេះរួមមាន ការប្រើថ្នាំប្រភេទកាត់បន្ថយការកកើត androgen ដូចជា ថ្នាំពន្យាកំណើត
និងសារជាតិការពារ androgen ឧទាហរណ៍ ដូចជា ថ្នាំ spironolactone ឬ ថ្នាំcyproterone acetate ។
តួនាទីនៃថ្នាំពន្យាកំណើត ក្នុងការព្យាបាលមុន
Androgen មានភារកិច្ចសំខាន់ក្នុងការបង្កើតមុន ដោយសារតែវា ជម្រុញឱ្យក្រពេញខ្លាញ់ បានរីក
ចម្រើន និងបង្កើនការបញ្ចេញជាតិខ្លាញ់។ ចំណែកប្រសិទ្ធិភាពនៃការព្យាបាលមុនរបស់ថ្នាំពន្យា
កំណើត គឺពឹងផ្អែកទៅលើតុល្យភាពរវាង estrogen និង progestin ។ ក្នុងថ្នាំពន្យាកំណើតមួយគ្រាប់
ប្រសិនកម្រិត estrogen ច្រើនជាង progestin នោះ ជាធម្មតាវានឹងជួយកាត់បន្ថយការកើតមុន ប៉ុន្ដែ
ប្រសិនកម្រិត progestin ច្រើនជាង នោះវាក៏នឹងមិនមានប្រសិទ្ធិភាព។
បណ្ដាថ្នាំពន្យាកំណើតភាគច្រើន មានប្រសិទ្ធិភាពទប់ស្កាត់ការបង្កើតឡើងនូវ androgen របស់
កន្សោមពង (ovary) ដោយការរារាំងការជ្រុះពង ដែលនាំឱ្យអាត្រា androgen ទាប ហើយការ
បញ្ចេញជាតិខ្លាញ់ក៏ត្រូវបានកាត់បន្ថយ តាមរយៈនេះ វានឹងជួយកាត់បន្ថយការកើតមុនបានយ៉ាង
មានប្រសិទ្ធិភាព៕
ដោយ ៖ តារា
ប្រភព ៖ LD