CamNews

ព័ត៌មានបច្ចេកវិទ្យា 

NASA នឹងសាងសង់ផ្ទះទឹកកកលើភពអង្គារ សម្រាប់អវកាសចរស្នាក់នៅ

គំនិតស្ដីអំពីការសាងសង់ផ្ទះទឹកកកដែលអាចការពារអ្នកអវកាសពីកំដៅ និងវិទ្យុសកម្មអវកាស
នៅលើភពព្រះអង្គារ ទើបត្រូវបានក្រុមអ្នកវិទ្យាសាស្ដ្ររបស់ទីភ្នាក់អវកាសអាមេរិក (NASA)
ប្រកាសឱ្យដឹង។

ផ្ទះទឹកកកនៅលើភពព្រះអង្គារ អាច​នឹង​មានរូប​រាងបែបនេះ

ក្រុមអ្នកវិទ្យាសាស្ដ្រនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Langley របស់ NASA ទើបតែបង្ហើបឱ្យដឹង
អំពីការសាងសង់ផ្ទះទឹកកកនៅលើភពព្រះអង្គារ នេះបើតាមទំព័រ Nature World News។ ផ្ទះទឹក
កកគឺជាផ្ទះដែលមានដំបូលមូលត្រូវបានបាញ់ខ្យល់បំប៉ោង និងគ្របដណ្ដប់ដោយទឹកកកក្រាស់
ដើម្បីធ្វើជាទីស្នាក់នៅ និងធ្វើការរបស់ក្រុមអវកាសចរ។

គោលដៅរបស់គំនិតនេះគឺដើម្បីការពារអ្នកអវកាសនៅចំពោះមុខវិទ្យុសកម្មពីអវកាស។ វិទ្យុ
សកម្មនេះអាចធ្វើឱ្យអ្នកអវកាសជួបបញ្ហាសុខភាព ដូចជាកើតមហារីក។ល។

Sheila Ann Thibeault អ្នកវិទ្យាសាស្ដ្រ នៅមជ្ឈមណ្ឌល Langley ឱ្យដឹងថា ៖ “វត្ថុធាតុដែលគេ
យកមកសាងសង់ផ្ទះទឹកកក ត្រូវតែមានសមត្ថភាពទប់ទល់នឹងបរិស្ថានអាក្រក់នៅលើភពព្រះ
អង្គារ រួមមានកាំរស្មី UV វិទ្យុសកម្ម ក៏ដូចជាព្យុះធូលី ក្នុងរយៈពេលច្រើនឆ្នាំ”។

អ្នកវិទ្យាសាស្ដ្រឱ្យដឹងថា ផ្ទះទឹកកកដែលមានគ្រោងឆ្អឹងស្រាល ងាយស្រួលដំឡើង និងអាចប្រើ
ប្រាស់ទឹកនៅលើភពនេះបាន គឺជាដំណោះស្រាយដ៏ល្អសម្រាប់ផ្ទះនៅលើភពក្រហមនេះ។

ក្រុមអ្នកវិទ្យាសាស្ដ្រថ្លែងថា ៖ “គំនិតស្ដីអំពីការសាងសង់ផ្ទះនៅលើភពព្រះអង្គារគឺមានចំនុចវិជ្ជ
មានច្រើន។ វាស្រាល និងអាចដឹកជញ្ជូន ក៏ដូចជាអាចដំឡើងដោយរ៉ូបូត។ ផ្ទះនេះនឹងត្រូវបាន
សាងសង់រួចរាល់ មុននឹងក្រុមអ្នកអវកាសទៅដល់”៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ ABC


Tags: ភពព្រះអង្គារ ណាសា ផ្ទះទឹកកក​ អវកាស