CamNews

ព័ត៌មានបច្ចេកវិទ្យា 

របាយការណ៍ហិរញ្ញវត្ថុ Facebook សម្រាប់ត្រីមាសទី៣ ៖ ប្រាក់ចំណូល៧ពាន់លានដុល្លារ តែតម្លៃភាគហ៊ុនធ្លាក់ចុះ

អ្វីៗទាំងអស់សុទ្ធតែបានកើនឡើង ប៉ុន្តែ អ្វីដែលសំខាន់បំផុតនោះគឺតម្លៃភាគហ៊ុនត្រូវធ្លាក់ចុះខ្លាំង។

Facebook ទើបតែបានបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៣ ឆ្នាំ ២០១៦ ជាមួយនឹងតួលេខ
ល្អៗ ដែលអាចឆ្លើយតបទៅនឹងក្ដីសង្ឃឹមរបស់អ្នកវិនិយោគ។ ខាងក្រោមនេះគឺជាតួលេខគួរចាប់
អារម្មណ៍ក្នុងរបាយការណ៍នេះ។

តារាងប្រាក់ចំណូល​
 

តារាងអ្នកប្រើប្រាស់​សកម្មប្រចាំខែ
 

តារាងអ្នកប្រើប្រាស់​សកម្មប្រចាំថ្ងៃ

ប្រាក់ចំណូល ៖ ៧,០១ពាន់លានដុល្លារអាមេរិក ខ្ពស់ជាងការរំពឹងទុក (៦,៩២ពាន់លាន) កើនឡើង
៥៦% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ ២០១៥។

ប្រាក់ចំណេញ ៖ ២,៣៨ពាន់លានដុល្លារអាមេរិក កើនឡើង ១៦០% ធៀបនឹងត្រីមាសទី៣ ឆ្នាំទៅ។

អ្នកប្រើប្រាស់សកម្មប្រចាំខែ ៖ ១,៧៩ពាន់លាន (ការរំពឹងទុក ១,៧៦ពាន់លាន) កើនឡើន ១៦%
ធៀបនឹងត្រីមាសទី៣ ក្នុងឆ្នាំ ២០១៥។

អ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃ ៖ ១,១៨ពាន់លាន (ការរំពឹងទុក ១,១៦ពាន់លាន) កើនឡើង ១៧%
ធៀបនឹងត្រីមាសទី៣ ឆ្នាំមុន។

Facebook ទាក់ទាញបានអ្នកប្រើប្រាស់ចំនួន ៨០លាននាក់ក្នុងមួយខែ ត្រឹមតែក្នុងត្រីមាសទី៣
ហើយនេះគឺជាលើកដំបូងដែល Facebook មានអ្នកប្រើប្រាស់តាមទូរស័ព្ទច្រើនជាង១ពាន់លាន
នាក់។ ដូច្នេះ ផ្នែកផ្សាយពាណិជ្ជកម្ម mobile បានឡើងដល់ ៥,៧ពាន់លានដុល្លារ ស្មើនឹង ៨៤%
ក្នុងចំណោមប្រាក់ចំណូលដែលបានមកពីការផ្សាយពាណិជ្ជកម្ម តួលេខនេះកាលពីឆ្នាំទៅគឺ
៧៤%។

ក៏ប៉ុន្តែ បន្ទាប់ពីបានបញ្ចេញរបាយការណ៍នេះ តម្លៃភាគហ៊ុនរបស់ Facebook បានធ្លាក់ចុះ ៧,៦%
ព្រោះតែពួកគេបាននិយាយថា ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មបានឡើងដល់ចំនុចកំពូល
(មិនអាចកើនឡើងបន្ថែមទៀត) ដូច្នេះ ប្រាក់ចំណូលអាចនឹងត្រូវធា្លក់ចុះក្នុងពេលអនាគត។
ជាក់ស្ដែង លោក David Wehner អគ្គនាយកហិរញ្ញវត្ថុរបស់ Facebook បានឱ្យដឹងថា ៖ “បច្ចុប្បន្ន
Facebook លែងមានកន្លែងសម្រាប់ការផ្សាយពាណិជ្ជកម្ម ដូច្នេះហើយ ពេលនេះ យើងមិនអាច
បង្កើនចំនួនការផ្សាយពាណិជ្ជកម្មដល់អ្នកប្រើប្រាស់។ បែបនេះ ប្រាក់ចំណូលពីការផ្សាយពាណិ
ជ្ជកម្មក្នុងពេលខាងមុខ នឹងធ្លាក់ចុះតាមធម្មតា”។

លោក Mark Zuckerberg

យ៉ាងនេះក្ដី លោក Mark Zuckerberg បានឱ្យដឹងថា លោកសប្បាយចិត្តណាស់ ព្រោះក្រុមហ៊ុន
បានជោគជ័យខ្លាំងក្នុងត្រីមាសនេះ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ businessinsider


Tags: Facebook ប្រាក់ចំណូល របាយការណ៍ ត្រីមាសទី៣ ២០១៦