ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស msn កាលពីបីម៉ោងមុននេះ បានចេញ
ផ្សាយអោយដឹងថា ក្មេងប្រុសវ័យ ១៣ ឆ្នាំម្នាក់ ត្រូវបានរកអោយឃើញថា បានស្លាប់បាត់
បង់ជីវិត ក្រោយពីការភ័នច្រឡំពីមន្រ្តីប៉ូលីសម្នាក់ មកពីរដ្ឋ Carlifornia សហរដ្ឋអាមេរិក
ពោលគឺ បានបាញ់សម្លាប់គេស្លាប់ ខណៈពេលដែលបានឃើញគេមានកាំភ្លើងដៃ AK-47
នៅក្នុងដែ តែតាមពិតទៅវាគឺជាកាំភ្លើងជ័រនោះទេ។
គួរបញ្ជាក់ផងដែរថា ករណីបាញ់សម្លាប់ដែលនឹកស្មានមិនដល់មួយនេះ បានកើតឡើង
កាលពីថ្ងៃអង្គារកន្លងទៅនេះ នាភាគខាងជើងរដ្ឋCarlifornia ស្របពេលដែលមន្រ្តីប៉ូលីស
ពីររូបបានឃើញគេ ដៃប្រដាប់ទៅដោយកាំភ្លើងមួយនោះ នេះបើយោងតាមការអះអាង
អោយដឹងពីលោក Lt. Dennis O'Leary ជាមន្រ្តីប៉ូលីសម្នាក់។
ដោយឡែក ក៏មានការចេញផ្សាយនូវរូបភាព ស្តីពីកាំភ្លើងជ័រដែលក្មេងប្រុសរូបនោះកាន់
លេងផងដែរ (ដូចមាននៅក្នុងរូបខាងលើ) ពីស្នងការប៉ូលីសប្រចាំរដ្ឋមួយនេះ។យ៉ាងណា
មិញ លោក Rodrigo Lopez ជាឪពុកក្មេងប្រុសតូចរូបនោះ បានអះអាងអោយដឹងថា
កូនប្រុសវ័យ ១៣ ឆ្នាំ ដែលជាជនរងគ្រោះស្លាប់បាត់បង់ជីវិត ក្នុងករណីមិននឹកស្មានដល់
មួយនេះ គេមានឈ្មោះថា Andy ហើយកាំភ្លើងជ័រដែលគេកាន់លេងលើកនេះតាមពិតទៅ
វាគឺជារបស់មិត្តភក្កិគេនោះទេ។
បន្ថែមពីលើនេះ លោក O'Leary បញ្ជាក់ថា មុនពេលកើតហេតុ រហូតដល់ថ្នាក់បាញ់
សម្លាប់ក្មេងតូចរូបនោះ មន្រ្តីប៉ូលីសបានបញ្ជាអោយគេទម្លាក់កាំភ្លើងនោះចុះខណៈពេល
ដែលមិនទាន់បានដឹងច្បាស់នៅឡើយនោះទេ ថាតើគេពិតជាបញ្ជេញសកម្មភាព ដោយ
ជ្រល ចុងកាណុងទៅមន្រ្តីប៉ូលីសរូបនោះ ឬក៏បញ្ជេញកាយវិការគ្រោះថ្នាក់ ឬក៏យ៉ាងណា
នោះទេ ក៏ព្រោះតែករណីមួយនេះស្ថិតនៅក្រោមការតាមដានស៊ើបអង្កេត ខណៈពេលដែ
លសន្និសិទសារព័ត៌មាននឹងត្រូវធ្វើឡើងនាវេលាម៉ោង ៣ រសៀល ថ្ងៃបន្ទាប់៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- អាស៊ាន ពួតដៃគ្នា ហ្វឹកហ្វើននូវលំហាត់ជាពិសេស ដើម្បីឆ្លើយតប ទៅនឹងគ្រោះធម្មជាតិ
- ផ្អើលមើលវីដេអូ លោក អូប៉ាម៉ា ជួយសង្គ្រោះស្រ្តីខ្យល់គរ ម្នាក់
- អាកាសយានដ្ឋាន និងសាលារៀនជាច្រើនកន្លែងបិទទ្វារ ក្រោយមានការចុះ អ័ព្ទជាខ្លាំង
- ទៅមើលវីដេអូឯកសារ រំជួលចិត្ត ស្រក់ទឹកភ្នែក ឧបទ្ទេវហេតុធ្លាក់យន្តហោះ នៅឡាវ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ msn