CamNews

កីឡាអន្តរជាតិ 

Real Madrid ឈ្នះ Las Palmas ២-១ តែ​នៅ​ចាញ់ Barcelona ១២​ពិន្ទុ​ដដែល

(ម៉ាឌ្រីដ)៖ ៣ពិន្ទុដែលក្លឹបយក្សអេស្ប៉ាញ Real Madrid យកបាន ក្រោយលេងឈ្នះម្ចាស់ផ្ទះ Las Palmas ២-១ យប់ មិញនេះ គឺនៅតែចាញ់ក្រុមកំពូល តារាងអ្នកមានបុណ្យ FC Barcelona ១២ពិន្ទុ ដោយទើបតែរកបាន៦៣ពិន្ទុ គ្រាដែល Atletico Madrid ឈរនៅលេខ២ មាន៦៧ពិន្ទុ ។

ក្រុមដែលទើបតែបានឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃ Champions League បានបើកការនាំមុខ១គ្រាប់មុននៅនាទីទី ២៤ ពីការធ្វើបានសម្រេចដោយកីឡាករ ខ្សែការពារ Sergio Ramos នៅមុនពេលត្រូវបានពិន័យកាតក្រហមជាលើកទី ២០របស់គេ ក្នុងការលេងឲ្យក្លឹបស្តេចស Real Madrid ដែលត្រូវបណ្តេញចេញពីទីលាននៅនាទីទី៩០នោះ  នៅក្រោយ១នាទីពេលមិត្តរួមក្រុម Caemiro រកបានគ្រាប់ជ័យជំនះនៅនាទីទី៨៩ ។

តែយ៉ាងណាក៏ដោយម្ចាស់ផ្ទះ Las Palmas ក៏រកបាន១គ្រាប់ផងដែរ នៅនាទីទី៨៧ ពីការធ្វើបានសម្រេដោយកីឡាករ Willian Jose ដែលគ្រាប់វាយបក បន្ទាប់ពីរបូត១គ្រាប់តាំងពីវគ្គទី១មកនោះ បន្តឈរនៅលេខរៀងទី១៥ដដែល ដោយ ទើបរកបាន៣០ពិន្ទុពីក្នុងជើងទី២ នៃសប្តាហ៍ទី២៩ គ្រាដែលនៅសល់៩ប្រកួតទៀតប៉ុណ្ណោះនឹងបិទរដូវកាល La Liga វិញហើយ ។

គ្រូបង្វឹក  Zinedine Zidane ដែលបានដឹកនាំ Real Madrid ទម្លាក់ក្រុម Roma របស់អ៊ីតាលីចេញពី Champions League ក្នុងវគ្គ១៦ក្រុមសប្តាហ៍មុននេះ បានទទួលស្គាល់ថា ក្រុមរបស់លោកបានកំពុងលេងធ្លាក់ជើងបន្តិចហើយ ដោយអាចយកឈ្នះក្រុមអន់ Las Palmas ត្រឹមតែលទ្ធផល ២-១ ជាមួយនឹង Gareth Bale បានលេងកំពុងតែមាន របួសតិចតួច និង Karim Benzema អវត្តមានដោយសាររបួសដូចគ្នា ។

លទ្ធផល ៣គូផ្សេងទៀតយប់មិញនេះដែរ៖
Levante 1-0 Valencia
Sevilla 4-2 Villarreal
Athletic Bilbao 3-1 Real Betis ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Real Madrid