CamNews

តារា 

ទោះបីជាគ្មានដៃទាំងពីរ ក៏នារីម្នាក់នេះ នៅតែចូលរួមប្រកួតបង្ហាញសាច់ដុំបានដែរ

ទស្សនិកជនសាកគិតស្រមៃទៅមើលថា ប្រសិនបើទស្សនិកជនគ្មានដៃទាំងពីរ តើជិវិតរបស់
អ្នកនឹងទៅជាយ៉ាងណាទៅ ? ពិតណាស់ ច្បាស់ជាពិបាកក្នុងការធ្វើសកម្មភាពអ្វីមួយ មិនបាច់
និយាយដល់ការហាត់ប្រាណឡើយ ។ តែនៅអាមេរិច មានស្ត្រីម្នាក់ ដែលជានារីទីមួយដែល
គ្មានដៃទាំង ២ ហើយចូលរួមប្រកួតក្នុងការបញ្ចេញសាច់ដុំទៀត ។

Extraordinary courage of the woman dead hands still go to the 2nd thi ...

Barbie Thomas គឺជាកីឡាការនីកាយវប្បកម្ម ដែលគ្មានដៃទាំងគូរតែម្តង ។ Barbie ជួបគ្រោះ
ថ្នាក់ជាអកុសលកាលពីនាងនៅក្មេង ដោយសារតែភ្លើងឆក់ដៃរបស់នាងទាំង ២ ដែលធ្វើអោយ
គ្រូពេទ្យបង្ខំចិត្ត កាត់ដៃនាងទាំង ២ ចោលដើម្បីកុំអោយរាលដាល ។ ទោះជាពិបាកយ៉ាងណា
ក្តី Barbie នៅតែតស៊ូរៀនរស់ ដោយគ្មានដៃទាំងពីរទាល់តែបាន ។

Extraordinary courage of the woman dead hands still go to the first thi ...

ពេលដែលគេសួរថា​ តើមូលហេតុអ្វីដែលនាង ក្លាយជាកីឡាការនីកាយវប្បកម្ម? នាងបានឆ្លើយ
ថា កាលពីថ្ងៃមួយ មានមនុស្សម្នាក់និយាយថា នាងនឹងមិនអាចឈ្នះការប្រកួតអ្វីបានឡើយ ។
ដោយសារតែពាក្យមាក់ងាយនេះហើយ ដែលធ្វើអោយនាង មានកំហឹងហើយសន្យានិងខ្លួនឯង
ថានាងនឹងយកឈ្នះកម្មវិធីប្រកួតអ្វីមួយ អោយតែបាន ។

Extraordinary courage of the woman dead hands ... can still take the exam of 4

នាងកើតក្នុងឆ្នាំ ១៩៧៩ ហើយសព្វថ្ងៃនេះបានមានកូនប្រុស ២ នាក់ ។ នាងក៏ធ្លាប់បានចូលរួម
ជាកីឡាការនីកាយវប្បកម្មពីឆ្នាំ ២០០៣ ដល់ ២០១០ ផងដែរ ។ បើទោះបីជានាងមិនបានឈ្នះ
ពានរង្វាន់អ្វីនៅឡើយ តែនាងបានយកឈ្នះបេះដូងទស្សនិកជន និងមនុស្សជាច្រើននាក់រួចមក
ហើយផងដែរ ដើម្បីកុំអ្នកទាំងអស់គ្នាអស់សង្ឃឹមក្នុងជីវិតអោយសោះ ៕

Extraordinary courage of the woman dead hands still go to the thi ... 7

 


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: sport athletic gymnastic muscle girls usa