ស៊ីរី៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីពេលថ្ងៃទី ០៣ តុលាម្សិលមិញនេះ
ថា មានក្មេងស្រីម្នាក់ បានដេកស្លាប់ក្នុងថ្លុកឈាម ខណៈដែលរូបនាង បានជួយប្រទះនូវ
ឥទ្ធិពលដ៏អាក្រក់ នៃភ្លើងសង្គ្រាមដ៏យូររុំារ៉ៃក្នុងស្រុក គឺប្រទេសស៊ីរី។
ប្រភពខាងលើបានអោយដឹងថា ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្មេងស្រីដែលមានអាយុប្រ
ហែលជា ៨- ៩ឆ្នាំនេះ មិនត្រូវបានគេស្គាល់អត្ដសញ្ញាណពិតប្រាកដនៅឡើយទេ។ សាក
សពរូបនាង គឺត្រូវបានដេកស្លាប់នៅលើដងផ្លូវមួយ នៃទីក្រុង Aleppo ពោលគឺចំពេលដែល
មានការប៉ះទង្គិចគ្នារវាងកងយោធាលោក Assad និងពួកក្រុមប្រឆាំងរាដ្ឋាភិបាលលោក
Assad តែម្ដង ។
គួរបញ្ចាក់ផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ការប៉ះទង្គិចរវាងរដ្ឋាភិបាល លោក As-
sad និងប្រទេសជិតខាង គឺទួគី ក៏បានធ្វើអោយក្មេងប្រុសម្នាក់ បានបាត់បង់ជីវិតផងដែរ។
លើសពីនេះទៅទៀត គឺបានធ្វើអោយក្មេងៗជាច្រើន រត់ប្រសេចប្រសាច ដោយសារគ្រាប់
ផ្លោងរហូតដល់វង្វេងឪពុកម្ដាយអស់ក៏មាន។
តើប្រិយមិត្ដអ្នកអានទាំងអស់ យល់យ៉ាងណាចំពោះការដឹកនាំ ដែលអាចបណ្ដាលអោយ
មនុស្សរាប់លានអ្នក បានស្លាប់បាត់បង់ជីវិត ជាពិសេសគឺក្មេងៗ ដែលកើតមកមិនទាន់ដឹង
ក្ដី ត្រូវជួបភ្លើងសង្គ្រាមដ៏យូរអង្វែងមួយនេះ ហើយថែមទាំងឈានដល់ការបាត់បង់ឪពុកម្ដាយ
បងប្អូន និងស្លាប់ខ្លួនទៀតនោះ?
ដោយ៖ នារី
ប្រភព៖ dailymail