CamNews

ម៉ាឡេស៊ី ៖ កាន់ដាវសម្រុកចូលកន្លែងនាយករដ្ឋមន្ដ្រី ត្រូវនគរបាលបាញ់ប្រហារ

នគរបាលបានបាញ់ប្រហារទៅលើបុរសកាន់ដាវម្នាក់ ដែលបានព្យាយាមចូលទៅកន្លែងរបស់
នាយករដ្ឋមន្ដ្រី Najib Razak។

នគរបាលបានបាញ់ប្រហារបុរសម្នាក់ដែលកាន់ដាវ និងព្យាយាមចូលទៅអាគាររបស់នាយករដ្ឋ
មន្ដ្រី Najib Razak នៅក្នុងក្រុង Putrajaya កាលពីថ្ងៃទី ៩កាក្កដា។

Reuters ដកស្រង់ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន អោយដឹងថា នគរបាលបង្ខំចិត្ត ផ្ទុះអាវុធ
ខណៈដែលបុរសម្នាក់ រួមជាមួយស្ដ្រីម្នាក់ កាន់ដាវ ព្យាយាមចូលទៅកាន់អាគាររបស់នាយករដ្ឋ
មន្ដ្រី ដោយខុសច្បាប់។

បុរសម្នាក់ដែលត្រូវបានបាញ់ប្រហារនោះ បានបាត់បង់ជីវិត នៅមន្ទីរពេទ្យ ចំណែកស្ដ្រីរួមដំណើរ
កំពុងត្រូវបានបន្ដការព្យាបាល។ យោងតាម​ ទំព័រ The Star របស់ ម៉ាឡេស៊ី បានអោយដឹងថា អ្នក
ទាំងពីរដែលបានព្យាយាមចូលទៅកាន់អាគាររបស់នាយករដ្ឋមន្ដ្រី គឺមានកាន់ដាវរបស់ជប៉ុន។ នៅ
ក្នុងការព្យាយាមសម្រុកចូល ពួកគេបានចាប់នគរបាលម្នាក់ធ្វើជាចំណាប់ខ្លាំង និងបានប្រើប្រាស់
ដាវនោះ គំរាមដល់អាយុជីវិត។

រហូតមកទល់នឹងពេលនេះ ប្រវត្តរូបរបស់អ្នកទាំងពីរនេះ និងអ្នកនៅពីក្រោយខ្នងករណីនេះ មិនទាន់
ត្រូវបានគេបង្ហើបអោយដឹងនៅឡើយ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD


Tags: malaysia international