CamNews

ព័ត៌មានបច្ចេកវិទ្យា 

Facebook ត្រូវបានគេ​ប្ដឹងទាមទារសំណង​ ១ពាន់លានដុល្លារអាមេរិក

Facebook ត្រូវបានគេ​ប្ដឹងទាមទារសំណង​ ១ពាន់លានដុល្លារអាមេរិក ហើយ​អ្នកប្ដឹងមិនមានអ្នក
ណា​ក្រៅពីជនរងគ្រោះក្នុងការ​វាយប្រហារ​នៅ Israel, West Bank និង Jerusalem។

បណ្ដា​មេធាវី បាន​ដាក់ពាក្យ​ប្ដឹង​ក្រុមហ៊ុន Facebook ទាមទារ​សំណង ១ពាន់លានដុល្លារ​អាមេរិក
​ ដោយចោទ​ថា ក្រុមហ៊ុន​ Facebook បានអនុញ្ញាត​ឱ្យ​បណ្ដា​ឧទ្ទាម Hamas របស់ Palestine ប្រើ
ប្រាស់បណ្ដាញសង្គម​របស់ខ្លួន​ ជាមធ្យោបាយក្នុងការ​វាយប្រហារ​ សម្លាប់​ជនជាតិអាមេរិក ៤នាក់
និងម្នាក់រងរបួស​នៅ Israel, West Bank និង Jerusalem។

“Facebook មានចេតនា​ផ្ដល់​នូវមធ្យបាយ​ និង​កម្លាំង​ដល់​ក្រុម Hamas ក្រោមរូបភាព​បណ្ដាញ
សង្គម និងសេវា​ទាក់ទង​របស់ខ្លួន” នេះបើយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ។

ពាក្យបណ្ដឹង​ក៏បានសរសេរថា “ត្រឹមតែ​ប៉ុន្មានជំហានសាមញ្ញា Hamas អាចប្រើប្រាស់​ Facebook
ជា​ឧបករណ៍ដើម្បី​ចូលរួមក្នុង​លិទ្ធិភេរវនិយម”។

សហភាព​អឺរ៉ុប និង​ អ៊ីស្រាអែល តាំងពីដើមរៀងមក បាន​ចាត់ទុកក្រុម Hamas ជា​ក្រុមភេរវកម្
ម​មួយ​។ ពាក្យបណ្ដឹង​ឱ្យដឹងថា ក្រុមនេះ​បានប្រើប្រាស់ Facebook ដើម្បីចែករំលែកព័ត៌មាន​អំពី​
សកម្មភាព​ និងយុទ្ធសាស្ដ្រ​ ជាមួយ​នឹង​សមាជិក និង​អ្នកតាមដាន ព្រមទាំងការ​បង្ហោះ​សេចក្
ដីប្រកាស​អំពី​បាតុកម្មដែលនឹង​ត្រូវធ្វើឡើងនាពេលខាងមុខ រួមនឹង​ការ​បិទផ្លូវ​នានា ជាមួយនឹង​
សកម្មភាពយោធា​របស់ អ៊ីស្រាអែល និងការណែនាំ​ដើម្បីធ្វើការ​វាយប្រហារ។

ក្នុងសេចក្ដីប្រកាស​តាមរយៈអ៊ីមេលរបស់ខ្លួន Facebook ឱ្យដឹងថា ខ្លួន​មិន​មានមតិ​អ្វី​ទាក់ទឹន​នឹង
​​ពាក្យ​បណ្ដឹងនេះនោះទេ​។ Mushir al-Masri ដែលជាមេដឹក​នាំ​ជាន់ខ្ពស់​របស់ក្រុម Hamas បានឱ្យ
ដឹង​តាមរយៈទូរស័ព្ទ​ថា “ការ​ប្ដឹង​ Facebook នេះ បង្ហាញច្បាស់ថា គោលនយោបាយ​របស់អាមេរិក
កំពុង​តែប្រឆាំង​នៃ​សេរីភាព​សារព័ត៌មាន និង​ការ​បញ្ចេញមតិ។ ហើយវា​គឺជាភ័ស្ដុងតាង​មួយ​បញ្ជាក់
អំពីការ​ខូចខាត​របស់អាមេរិក នៅពេលប្រឆាំង​ទៅនឹង​ក្រុមនេះ ហើយនេះ​គឺជាលទ្ធផល​របស់វា”។

ពាក្យ​បណ្ដឹង​ត្រូវបានគេ​បញ្ចូន​ទៅកាន់តុលាការ​នៅ​ក្រុង New York កាលពីថ្ងៃទី ១០កក្កដា​កន្លង
​ទៅ។ ក្រុម​អ្នកដើមបណ្ដឹង​រួមមាន គ្រួសារ​របស់ Yaakov Naftali Fraenkel ដែលជាជន​រងគ្រោះ​
អាយុ ១៦ឆ្នាំ ត្រូវបាន​ចាប់ជំរិត និង​ស្លាប់​កាលពី​ខែ​ឧសភា ឆ្នាំ ២០១៤ ក្រោយពី​បានជិះដោយសារ​
ឡាន​មួយគ្រឿង​នៅ​ West Bank និង​គ្រួសា​ររបស់ក្មេង​អាយុ ៣ឆ្នាំ​ ឈ្មោះ Chaya Braun ដែលត្រូវ
​បានស្លាប់នៅពេលត្រូវ​រថយន្ត​របស់ជនជាតិ Palestine​ បុក​ដោយ​ចេតនា កាលពីឆ្នាំ ២០១៤ នៅឯ
ចំណត​រថភ្លើង​នៅ Jerusalem។

ប្រែសម្រួល ៖ បុត្រា


Tags: facebook ប្ដឹង ភេរវកម្ម ទាមទារ​សំណង