ក្រុមតារាវិទូ ទើបតែបានប្រកាសឱ្យដឹងអំពីំដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទាក់ទិននឹងការរកឃើញកន្លែងកកើតនៃផ្កាយទាំងឡាយក្នុងអវកាស បើទោះដំណាក់កាល "កំពូល" បានកន្លង
ផុតទៅ។
តាមរយៈតេឡេស្កូប Hubble ក្រុមតារាវិទូរបស់ NASA បានរកឃើញតំបន់ដែលអាចកកើត
និងគ្រប់គ្រងការកកើតរបស់បណ្ដាផ្កាយថ្មី។ វាគឺជាការកកើតឡើងវិញ ដែលក្នុងនោះរួមមាន
រណ្ដៅខ្មៅ "ទូយោ" និងផ្កាយថ្មីៗ។
ដំណើរការខាងលើត្រូវបានគេអះអាងដូចតទៅ ៖ ដំបូង បណ្ដាទូយោអវកាស បាញ់ថាមពល
ចេញពីរណ្ដៅខ្មៅ Black Hole ធ្វើឱ្យបរិយាកាសជុំវិញឡើងកំដៅ។ ប្រការនេះ ប៉ះពាល់ដល់
សីតុណ្ហភាព និងល្បឿននៃធូលី និងធាតុនានា ធ្លាក់ទៅលើហ្គាឡាក់ស៊ី។
Megan Donahue អ្នកដឹកនាំការស្រាវជ្រាវ បានថ្លែងថា "បើសិនពិបាកយល់ អ្នកអាចយកព្យុះ
ធ្វើជាឧទាហរណ៍។ នៅពេល "កន្ទុយនាគ" បាញ់ខ្យល់ និងធាតុនានា ពីក្នុងចេញពីក្រៅហ្គា
ឡាក់ស៊ិ នោះ ធាតុមួយផ្នែកនឹងបាត់បង់កំដៅ ហើយវា កកជាដុំត្រជាក់ រួចធ្លាក់ត្រឡប់មកក្នុង
ហ្គាឡាក់ស៊ីវិញ ពោលគឺដូចទៅនឹងទឹកភ្លៀង"។
អ្នកវិទ្យាសាស្ដ្ររូបនេះបន្តថា "បណ្ដា "គ្រាប់ភ្លៀង" នឹងថយកំដៅ ហើយក្លាយទៅជាពពក
គីមីល្អិត។ នៅពេលប្រមូលផ្ដុំគ្នា បណ្ដាពពកទាំងនោះ នឹងក្លាយទៅជាបណ្ដាផ្កាយ"។ ដូច្នេះ
"គ្រាប់ភ្លៀង" ទាំងនេះ នឹងពឹងផ្អែកច្រើនទៅលើបណ្ដា "ទូយោ" អវកាស ព្រោះថា "គ្រាប់
ភ្លៀង" ទាំងឡាយ បង្ហាញខ្លួននៅជុំវិញបណ្ដាដុំពពកយក្សដែលកើតឡើងដោយសារ "ទូយោ"
បាញ់ឡើង។ កត្តាខាងលើនេះ នឹងបង្កើតបានជាតំបន់ដែលមានធាតុអាចកកើតជាផ្កាយ វិល
ជុំវិញរណ្ដៅខ្មៅដែលនៅកណ្ដាល។
ជាមួយនឹងការរកឃើញថ្មីនេះ ក្រុមអ្នកវិទ្យាសាស្ដ្រ បានរកឃើញចម្លើយ ឆ្លើយតបទៅនឹង
សំនួរ ៖ "ហេតុអ្វីបណ្ដាហ្គាឡាក់ស៊ីដែលពេញដោយធាតុធូលី បែរជាមិនប្រែក្លាយធាតុទាំង
អស់នោះទៅជាផ្កាយ?" ចម្លើយគឺថា "ការ កកើតផ្កាយធំ ឬតូច គឺវាពឹងផ្អែកទៅលើដំណើរ
ការក្ដៅ និងត្រជាក់"៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ astronomy