CamNews

ទូរស័ព្ទ 

Nokia X2 បង្អួតកម្លាំងជាមួយ Moto E និង Samsung Galaxy Trend Lite

Nokia X2 គឺជាម៉ូដែលស្មាតហ្វូន ដែលត្រូវបានកែលំអពី Nokia X ដែលទើបតែបង្ហាញមុខ កាល
ពីចុងខែមិថុនាកន្លងទៅ។ ក្នុងទីផ្សារបច្ចុប្បន្ន បណ្ដាស្មាតហ្វូនតម្លៃទាប កំពុងតែប្រជែងគ្នាយ៉ាង
ខ្លាំងក្លា ក្រៅពី Nokia X2 ក៏មាន Motorola Moto E និង Galaxy Trend Lite ផងដែរ ប៉ុន្ដែ ពួកវា
មានភាពទាក់ទាញដោយឡែកពីគ្នា។

ស្មាតហ្វូន Nokia X2


Nokia X2 គឺជាស្មាតហ្វូន ប្រើ Android ស៊ីម ២ និងមានរូបរាងមិនខុសគ្នាច្រើនប៉ុន្មាន ធៀបនឹង
ម៉ូដែល Nokia X ក៏ប៉ុន្ដែ វាមានអេក្រង់ធំជាងបន្ដិច (4.3 inch)។ Nokia X2 ប្រើឈីប dual-core
Snapdragon 200 ល្បឿន 1.2GHz, RAM 1GB, អង្គចងចាំក្នុងម៉ាស៊ីន 4GB (មានរន្ធ microSD
អាចបន្ថែមដល់ 32GB)។ Nokia X2 មានកាមេរ៉ា 5MP និងថ្ម 1,800mAh អាចដោះចេញបាន។
ក្រៅពីនេះ Nokia X2 ក៏មានប្រព័ន្ធពេញនិយមនានា ដូចជា Wi-Fi និង Bluetooth ជាដើម។

ស្មាតហ្វូន Motorola Moto E


ក្រោយពីជោគជ័យរបស់ Moto G ថ្មីៗនេះ ក្រុមហ៊ុន Motorola ក៏បានបញ្ចេញម៉ូដែលថ្មីមួយទៀត
គឺ Moto E ដើម្បីបង្កើនកម្លាំងប្រជែងក្នុងទីផ្សារស្មាតហ្វូនតម្លៃទាប។ Moto E មានអេក្រង់ 4.3 inch
រីសូលូសឹន HD 720p, ប្រើឈីប dual-core 1.2 Ghz, RAM 1GB, អង្គចងចាំក្នុង 4GB រីឯ កាមេរ៉ា
ក្រោយរបស់​វា​ មាន​កម្រិត 5 MP និងថ្ម មានថាមពល 1900 mAH ។ ចំនុចពិសេសបំផុតនៅ​លើ
Moto E គឺជាវា​មាន​រូប​រាង​ស្ដើង ត្រឹមតែ ប្រហែល 6 mm ។

ស្មាតហ្វូន Galaxy Trend Lite


Galaxy Trend Lite គឺជាកំណែតូចរបស់ រាមច្បង Galaxy Trend Plus ប៉ុន្ដែ វាមានរចនារូបរាង
ដូចគ្នា។ Galaxy Trend Lite មានអេក្រង់ 4 inch, RAM 512MB , អង្គចងចាំក្នុង 4GB, រន្ធដោត
មេមឺរី , កាមេរ៉ា 3MP និងថ្ម 1500 mAh ។ Trend Lite បំពាក់ប្រូសេសឺរ single-core 1GHz ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena/tech