ទោះបីវាជារឿងមិនគួរឲ្យជឿ ប៉ុន្តែវាគឺជារឿងពិត។ យោងតាមសារព័ត៌មានអនឡាញ
gsmarena កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះពលរដ្ឋម្នាក់បានប្រើប្រាស់Nokia X2 ថតវីដេ-
អូផ្តិតយកទិដ្ឋភាពនៃការប៉ះទង្គិចគ្នាមួយរវាងក្រុមកងទ័ពរដ្ឋាភិបាល និងក្រុមឧទ្ទាមនៅ
ប្រទេសស៊ីរីយ៉ាដែលកំពុងស្ថិតនៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល។
នៅក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នាគ្រាប់បែកផ្ទុះផូងផាំង គ្រាប់កាំភ្លើងហោះចុះឡើងដូចភ្លៀង
ស្រោចលើធរណី តែពលរដ្ឋម្នាក់នោះបានសម្រេចចិត្តចូលទៅកៀកនឹងព្រឹត្តិការណ៍ក្នុងបំណង
ថតយកទិដ្ឋភាពប្រយុទ្ធគ្នាឲ្យបានកាន់តែច្បាស់។ គ្រាប់កាំភ្លើងគ្មានភ្នែកឥតមេត្តាមួយគ្រាប់ស្រាប់
តែហោះតំរង់រូបគាត់យ៉ាងលឿនស្លេវ។ ជួនជាចៃដន្យល្អ គ្រាប់កាំភ្លើងបានហោះមកបំបុកនឹងទូរស័ព្ទ
ដែលគាត់កំពុងតែកាន់ថតរូប ហើយដោតជាប់នឹងតួទូរស័ព្ទនោះតែម្តង។ នេះគឺពិតជាសំណាងដ៏មហិ-
មាសំរាប់រូបគាត់។
ទូរស័ព្ទ NOKIA X2 ដែលសង្គ្រោះមនុស្សឲ្យផុតពី ការបាត់បង់ជីវិត
ពលរដ្ឋស៊ីរីយ៉ាម្នាក់នឹងត្រូវការទូរស័ព្ទថ្មី ហើយយើងនឹងមិនពិបាកទាយទេថាទូរស័ព្ទម៉ាកអ្វីដែលគាត់
នឹងទិញយកមកប្រើប្រាស់នោះ៕
ដោយ៖ សិលា
ប្រភព៖ NOKIA