CamNews

ទូរស័ព្ទ 

Samsung បង្កឲ្យមានការងឿងឆ្ងល់ ស្តីពី Galaxy S IV ជាមួយវីដេអូក្បាច់រាំ flashmob

ក្រុមហ៊ុនផលិតទូរស័ព្ទកូរ៉េខាងត្បូង បានជួលក្រុមមួយរាំ flashmob នៅកណ្តាល Times Square
ដើម្បីផ្សាយពាណិជ្ជកម្មឲ្យផលិតផលថ្មីរបស់ខ្លួន។

ក្រុម flashmob របស់ Samsung រូមមាន អ្នករាំពាក់អាវ Vest ពណ៌ខ្មៅ ហើយនៅក្រោយខ្នងមាន
រូបលេខ 4។ ដំបូងពួកគេនាំគ្នារៀបចំផ្គុំជាប្រអប់មួយ ដែលមានខ្លឹមសារ ផ្សាយពាណិជ្ជកម្មពីព្រឹត្តិ-
ការណ៍ Unpacked ដែលជិតប្រារព្ធឡើងនៅថ្ងៃទី 14/3 ខាងមុខនេះ របស់ Samsung។ បន្ទាប់ពី
ទស្សនិកជន នាំគ្នាចោមរោម និងថតរូប វីដេអូទៅលើពួកគេមក ការសម្តែងក៏ចាប់ផ្តើម។

ទន្ទឹមនឹងព័ត៌មានផ្លូវការនៅមិនទាន់បង្ហើបឲ្យដឹង ថ្មីៗនេះ មានព័ត៌មានចចាមអារាមមួយចំនួន បាន
បង្ហោះនូវរូបភាព ក៏ដូចជាវីដេអូ ដែលត្រូវបានគេកំនត់ ចាត់ទុកថាជា Galaxy S IV ជាច្រើនផងដែរ។
វីដេអូថ្មីបំផុត បានឲ្យឃើញថា ស្មាតហ្វូននេះមានសំបកធ្វើពីជ័រ ថ្ម 2.600 mAh។ ក្នុងនោះក្រុមហ៊ុន
Imagination Technologies ក៏បានបញ្ជាក់ជាផ្លូវការថា Galaxy S IV នឹងប្រើ chip ក្រាហ្វិច PowerVR
SGX 544 ។

ឈ្មោះហៅនៃឧបករណ៍ថ្មីពី Samsung

សូមទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា ៖

ដោយ៖ សិលា
ប្រភព៖ VE


Tags: Galaxy S IV Samsung smartphone flashmob hightech