Samsung បានកំនត់បញ្ជាក់ពីគំរូ Phablet ជំនាន់ទី 3 របស់ក្រុមហ៊ុន នឹងធ្វើការបង្ហាញខ្លួននៅ
ពិព័រណ៍ IFA 2013 ហើយនឹងមានអេក្រង់ OLED 5,9 inch ប៉ុន្តែមិនបានប្រើបច្ចេកអេក្រង់ប្លាស្ទិច
ដែលអាចបត់បែនបាន ដូចព័ត៌មានចចាមអារាម កាលពីពេលមុនៗនោះទេ។
Galaxy Note III នឹងបង្ហាញខ្លួននៅ IFA ដែលប្រារព្ធនៅខែកញ្ញា ឆ្នាំនេះ ជាមួយអេក្រង់ OLED
ទំហំ 5,9 inch, លោក JK Shin អ្នកដឹកនាំជាន់ខ្ពស់ក្នុងផ្នែកទូរស័ព្ទរបស់ Samsung បានបង្ហើបឲ្យ
ដឹងក្នុងបទសម្ភាសន៍ជាមួយ Korea Times កាលពីពេលថ្មីៗនេះ។
ទន្ទឹមនឹងនោះ លោកក៏បានបញ្ជាក់បន្ថែមផងដែរថា ស្មាតហ្វូន Galaxy Note ជំនាន់បន្ទាប់ នឹងមិន
ប្រើប្រភេទអេក្រង់ប្លាស្ទិច ដែលអាចបត់បែនបាន ដូចព័ត៌មានចចាមអារាមនោះទេ។
Galaxy Note II នឹងមានសិស្សប្អូន រួមត្រកូលមួយទៀត នៅខែកញ្ញា ខាងមុខនេះ
ជាក់ស្តែង រឿងដែលស្មាតហ្វូនយកលំនាំរចនាម៉ូតតាម Galaxy S4 ជាមួយសំបកធ្វើពីជ័រ អាច
ដោះបាន ធ្វើពីសារធាតុជ័រ Polycarbonate រឺយ៉ាងណានោះ នៅមិនទាន់ច្បាស់នៅឡើយទេ៕
ដោយ៖ សិលា
ប្រភព៖ VE