CamNews

ទូរស័ព្ទ 

កម្រងរូបថតផ្លូវការ​របស់ Samsung Galaxy Note 7

បន្ទាប់ពីបានបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ Unpacked របស់ Samsung ភ្លាម ទំព័រ Slash
Gear ក៏បានចុះផ្សាយនូវរូបភាពពិតជាច្រើនរបស់កំពូលស្មាតហ្វូននេះ។

នៅប៉ុន្មានម៉ោងមុននេះ ក្រុមហ៊ុនកូរ៉េខាងត្បូង បានឧទ្ទេសនាមហ្វាប្លែតលំដាប់កំពូលរបស់ខ្លួន នោះ
គឺ Galaxy Note 7 ។ តាមរយៈរូបភាព ក៏ដូចជាព័ត៌មានដែល Samsung បានប្រកាស Galaxy Note 7
ពិតជាស័ក្ដិសមជាកំពូលផលិតផល ដែលមនុស្សស្ទើរទាំងអស់ ស្រមៃចង់បាន។

ថ្វីបើឡើងដល់ Galaxy Note 7 ប៉ុន្តែ Samsung នៅតែរក្សា RAM 4GB LPDDR4 ដូចទៅនឹង Galaxy
Note 5។ Galaxy Note 7 មានអង្គចងចាំក្នុង 64GB និងកំណែអង្គចងចាំខ្ពស់ជាងនេះ។

ចំនុចដែលគួរចាប់អារម្មណ៍អំពីការរក្សាទិន្នន័យរបស់ Galaxy Note 7 គឺសមត្ថភាពនៃរន្ធដោតមេម៉ឺរី
MicroSD អាចផ្ទុកឡើងដល់ 2TB។

ខាងក្រោមនេះគឺជាបណ្ដារូបថតផ្ទាល់របស់ Galaxy Note 7 ៖

 

 


ប្រែសម្រួល ៖ បុត្រា


Tags: Samsung Galaxy Note 7​ រូបថតពិត ផ្លូវការ