CamNews

យល់ដឹង 

មនុស្សពិភពក្រៅ បំបាំងកាយ លើផែនដី?

ដោយប្រើប្រាស់ម៉ាស៊ីនជំនាញថតពេលយប់ "ក្រុមអ្នកប្រមាញ់មនុស្សក្រៅភព" ថតបានរូប
ភាពវត្ថុមួយដែលគេអោយឈ្មោះថា UFO ដែលបញ្ចេញតែកាំរស្មី infrared ប៉ុណ្ណោះ។

ក្រុមអ្នកតារាសាស្ដ្រ Laredo Paranormal Research (LPRS) ថតបានរូបភាព វត្ថុហោះហើរ
មួយគ្រឿង ដែលមានរាងបីជ្រុងស្មើគ្នា ហើរឆ្ពោះទៅកាន់ទិសខាងត្បូង និងបាត់ស្រមោល នៅ
ខាងក្រោយផ្ទះមួយខ្នង។

LPRS បានអះអាងថា វត្ថុនេះ មិនអាចមើលឃើញដោយភ្នែកធម្មតានោះទេ ម្យ៉ាងទៀត វាធ្វើ
ការបំលាស់ទីយ៉ាងស្ងៀមស្ងាត់។ មេដឹកនាំ LPRS ថ្លែងថា ៖ "យើងជឿថា វាមិនមែនជាយន្ដ
ហោះ សត្វស្លាប ឧទ្ធម្ភាគចក្រ និងយន្ដហោះគ្មានអ្នកបើកបរ"។

Robert Sheaffer អ្នកស្រាវជ្រាវអំពី UFO បង្ហើបអោយដឹងថា ៖ "មនុស្សមួយចំនួនបានមើល
ឃើញ ការហោះហើររបស់ UFO នៅលើអាកាស ខណៈដែលពួកគេប្រើប្រាស់ម៉ាស៊ីអង្កេតកាំ
រស្មី infrared "។

ប៉ុន្ដែលោក Robert Sheaffer ថ្លែងថា ជាក់ស្ដែង អ្វីដែលមនុស្សមួយចំនួនមើលឃើញ វាអាច
ជាសត្វ យន្ដហោះ ឬផ្កាយរណប់។ល។ ព្រោះថា កែវយឹតដែលមើលនៅពេលយប់ និងហ្ស៊ូម
ក្នុងកម្រិតខ្ពស់ វាក៏អាចធ្វើអោយរូបភាពដែលយើងកំពុងតាមដាននោះ មានលក្ខណៈធំជាង
ធម្មតា៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: ufo space