Note II ត្រូវបានគេស្គាល់ថា ជាស្មាតហ្វូនមួយដែលមានបរិមាណថ្មប្រើបានល្អ នៅលើទីផ្សារ
ទូរស័ព្ទ។ ជាមួយបរិមាណថ្ម 3.100 mAh អ្នកប្រើប្រាស់អាចប្រើបាន ២ថ្ងៃ ឬលើពីនេះបន្តិច។
ជាក់ស្តែង តើអ្នកចង់អូសបន្លាយរយះពេលប្រើប្រាស់ ថ្មរបស់ Note II បានដល់ ១សប្តាហ៍ទេ?
ថ្មីៗនេះ សមាជិកម្នាក់របស់ Forum XDA បានកែច្នៃ ស្មាតហ្វូនរបស់ខ្លួន ទៅជាស្មាតហ្វូនមួយ
ដែលមានបរិមាណថ្ម ប្រើបានយូរ ជាមួយនឹងមេម៉ូរីទំហំដ៏ច្រើន។ ស្មាតហ្វូនដែលត្រូវបានគេ
យកមកច្នៃនេះ គឺជា Galaxy Note II ប្រើស៊ីមពីរ ដែលលក់នៅលើទីផ្សារប្រទេសចិន។ អ្នកប្រើ
ប្រាស់វា បានបន្ថែមថ្មរបស់ក្រុមហ៊ុនផលិត ZeroLemon ចូល ដែលធ្វើឲ្យថ្មរបស់ស្មាតហ្វូនឡើង
ដល់ជាង 9.000 mAh មានន័យថា រយះពេលប្រើប្រាស់ថ្ម កើនឡើងបីដង បើប្រៀបជាមួយ Version
ដើមរបស់វា។
មិនតែប៉ុណ្ណោះ ពួកគេបានកែច្នៃរន្ធដោតកាតប្រភេទ microSD ទៅជារន្ធដោតកាត SD ដែលបាន
ជួយឲ្យស្មាតហ្វូននេះ អាចប្រើប្រាស់កាត SD ជាមួយទំហំឡើងដល់ 256GB ដែលសរុបទាំងមេម៉ូរី
ក្នុងរបស់ Note II ទៀត នោះមេម៉ូរីសរុបទាំងអស់កើនដល់ 288GB ដែលធ្វើឲ្យអ្នកអាចផ្ទុករឿងប្រភេទ
HD បានយ៉ាងច្រើន។
ជាក់ស្តែង Note II ច្នៃនេះ មានកម្រាស់រាងក្រាស់បន្តិច ធ្ងន់បន្តិច មើលទៅមានរាងមិនស្អាត ដូចទៅ
នឹង Version ដើមនោះឡើយ។ ម្ចាស់ទូរស័ព្ទនេះ បានចែករំលែកថា ដើម្បីទទួលបាន Version ច្នៃនេះ
ខ្លួនត្រូវបានចំណាយប្រាក់អស់ជាង ១ពាន់ ដុល្លារ (1.000 USD) ដែលតំលៃនេះ សរុបទាំងតំលៃរបស់
ស្មាតហ្វូន Note II ផងដែរ៕
ដោយ៖ សិលា
ប្រភព៖ K14