វេបសាយ MK Business News របស់កូរ៉េទើបតែឲ្យដឹងថា ស៊េរីថ្មីបន្តរបស់ Samsung
Galaxy Note នឹងចេញលក់នៅខែតុលា ក្នុងគោលបំណងដើម្បីប្រកួតប្រជែងជាមួយ
"iPhone 5" ដែលនឹងអាចចេញលក់នៅពេលវេលានោះដែរ។
Samsung បានឲ្យដឹងថានឹងបំពាក់លើ "Galaxy Note II" នូវអេក្រង់ដ៏រឹងមាំមិនបែក (unbreakable
plane display - UBP)។ មិនច្បាស់ថា វាគឺជាអេក្រង់ផ្លាស្ទីកដែលមាន Brand YOUM របស់Samsung
មែនរឺក៏អត់? អេក្រង់នេះនឹងជួយឲ្យទូរស័ព្ទស្តើងជាងមុន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀត
នោះ តាមប្រភពព័ត៌មានបានឲ្យដឹងថាអេក្រង់របស់ Note IIមានទំហំធំជាង5,3" របស់Galaxy Note។
Galaxy Note II នឹងមានសំបករឹងមាំជាងទូរស័ព្ទស៊េរីមុនរបស់ខ្លួន ជាមួយនឹងសមត្ថភាពប្រឆាំងការ
ឆ្កូត ប្រេះស្រាំ នៅពេលដែលអ្នកប្រើប្រាស់ធ្វេសប្រហែសឲ្យជ្រុះ។ ចំណែករូបសណ្ឋានវិញ Galaxy
Note II នឹងប្រើប្រាស់ CPU Quad Core, Camera 12 megapixel, រយះពេលនៃថ្មបានយូរជាងស៊េរី
មុន។ វានឹងប្រើប្រព័ន្ធប្រតិបត្តិការ Android 5.0 Jelly Bean។ ពេលចេញលក់ ទូរស័ព្ទនេះអាចនឹងមាន
ឈ្មោះផ្សេងទៀត មិនមែនប្រាកដតែ "Galaxy Note II" នោះទេ៕
ដោយ៖ សិលា
ប្រភព៖ TTE