CamNews

ទូរស័ព្ទ 

Galaxy Note II និង S III មានកំហុស Lock Screen នៅលើ Android 4.1.2

បើទោះជាមាន កូដការពារដើម្បី Lock អេក្រង់ក៏ដោយ hacker នៅតែអាច ចូលប្រើប្រាស់បាន
បណ្តា Applications នៅលើអេក្រង់ Home របស់ស្មាតហ្វូន ដោយគ្រាន់តែប្រើវិធីងាយៗប៉ុណ្ណោះ។

ជាក់ស្តែង ក្រោយពីឆ្លងផុតកូដការពារ ការដែលអាចចូលទៅប្រើប្រាស់ Applications ផ្សេងៗទៀត
គឺមានដែនកំណត់ ហើយស្មាតហ្វូននឹងវិលត្រលប់ទៅស្ថានភាព Lock វិញយ៉ាងរហ័ស។ ប៉ុន្តែជា-
មួយ widget សំរាប់ហៅទូរស័ព្ទចេញ នៅខាងក្រៅ Direct Call, hacker អាចធ្វើការហៅចេញបាន
ជាធម្មតា។

បើតាមការចែករំលែកនៅលើអ៊ីនធឺណេត, មិនមែនមានតែ Galaxy Note II ទេ បណ្តាស៊េរីស្មាតហ្វូន
ដែលប្រើ Android 4.1.2 ផ្សេទៀតរបស់ Samsung ដូចជា Galaxy S III ក៏មានកំហុសដូចខាងលើ
ផងដែរ។ បើទោះជាធ្វើការផ្លាស់ប្តូរ laucher រឺ Applications Lock អេក្រង់ផ្សេងទៀត (locker screen)
ជំនួសឲ្យ TouchWiz របស់ Samsung ក៏មិនមានប្រសិទ្ធភាពដែរ។

ទោះជា Lock ដោយប្រើលេខកូដ Pin, កូដ Pattern រឺតាមរយះភ្នែក, hacker គ្រាន់តែចុចទៅលើ
Emergency Call, បន្ទាប់មកចុច ICE ហើយចុចជាប់លើប៊ូតុង Home ពីរបីវិនាទី ពេលនោះអេក្រង់
របស់ស្មាតហ្វូន ត្រូវបាន Unlock ៕

ទស្សនាវីដេអូនៃការ Unlock អេក្រង់របស់ Galaxy Note II ពី Hacker ដោយប្រើវិធីងាយៗដូច
ខាងក្រោម៖

ដោយ៖ សិលា
ប្រភព៖ VE


Tags: Galaxy Note II S III Android 4.1.2 samsung hightech