CamNews

សុខភាព 

វិធីងាយៗ ព្យាបាលជំងឺគ្រុនផ្តាសាយ និង ជំងឺក្អក បានយ៉ាងឆាប់រហ័ស

ម្រះព្រៅ គឺជាប្រភេទជីម្យ៉ាងដែលមានក្លិនក្រអូប ភាគច្រើនត្រូវបានគេយកមកប្រើប្រាស់ធ្វើ
ជាគ្រឿងផ្សំចំណិនអាហារ។ ប៉ុន្តែ ម្រះព្រៅ ក៏ជារុក្ខជាតិម្យ៉ាង ដែលគេយកមកប្រើប្រាស់ធ្វើ
ជាឱសថដ៏ពូកែស័ក្តិសិទ្ធិផងដែរ សំរាប់សុខភាព។ ស្លឹកនិងផ្កាម្រះព្រៅ មានផ្ទុកនូវសារធាតុ
ចិញ្ចឹមជាច្រើន ដែលអាចជួយការពារប្រឆាំងនឹងជំងឺ និងជួយឱ្យរាងកាយមានសុខភាពល្អ។

ម្រះព្រៅ មានកម្រិតសារធាតុខ្លាញ់តិច សម្បូរទៅដោយសារធាតុការពារប្រតិកម្មអុកស៊ី ការ
ពារនឹងការឆេះរលាក និងប្រឆំាងនឹងការវេត្រាណូ។ លើសពីនេះទៀត  វាមានផ្ទុកនូវវីតាមីន
ជាច្រើនប្រភេទ  ដូចជា៖ វីតាមីន A, C, K និង សារធាតុ  manganese,  ទង់ដែក កាល់ស្យូម
ដែក magnesium និង omega-3 fats។ សារធាតុទាំងអស់នេះ  គឺជាវត្ថុធាតុផ្សំ ដ៏ល្អបំផុតក្នុង
ការថែទាំរាងកាយឱ្យមានសុខភាពល្អ។

ព្យាបាលជំងឺផ្តាសាយ៖ ស្លឹកម្រះព្រៅ អាចប្រើសំរាប់ ព្យាបាលជំងឺគ្រុនផ្តាសាយ និង ជំងឺ
ផ្តាសាយធម្មតា បានយ៉ាងមានប្រសិទ្ធិភាព។

វិធីព្យាបាល៖ សូមយកស្លឹកម្រះព្រៅស្រស់៣ ទៅ៤ស្លឹក មកទំពារក្នុងមាត់ ដើម្បីព្យាបាល
ជំងឺគ្រុនផ្តាសាយ  និង ជំងឺផ្តាសាយ  ឱ្យបានធូរស្បើយ។ ក្នុងរដូវភ្លៀងធ្លាក់  នៅពេលមាន
ជំងឺគ្រុនចាញ់ និង ជំងឺគ្រុនឈាម។ សូមយកស្លឹកម្រះព្រៅ ដាក់ដាំទឹកឱ្យពុះ រួចផឹកទឹកនេះ
ព្រោះថាទឹកម្រះព្រៅនេះ នឹងជួយថែរក្សាឱ្យរាងកាយរបស់អ្នក ឱ្យមានសុខភាព និង សុវត្ថិ
ភាពល្អ ជៀងឆ្ងាយពីជំងឺទាំងនេះបាន។

មួយវិញទៀត នៅពេលដែលអ្នកជំងឺគ្រុនផ្តាសាយធ្ងន់ធ្ងរ  សូមយក ស្លឹកម្រះព្រៅស្ងោរ ជា
នឹងម្ស៉ៅរុក្ខជាតិ cardamom បន្ទាប់មក ផឹកទឹកនេះឱ្យបាន ៣ដងក្នុងមួយថ្ងៃ ផឹកម្តងមួយ។
ជាពិសេស  ទឹកម្រះព្រៅនេះ  ក៏អាចព្យាបាលបន្ថយកម្តៅ  ក្នុងខ្លួនឱ្យធ្លាក់ចុះ មកនៅទាប
បានផងដែរ។ សូមបញ្ជាក់ថា៖ ម្ស៉ៅរុក្ខជាតិ cardamom  អាចរកទិញបាន នៅតាមទីផ្សារ
ទំនើប។

ព្យាបាលជំងឺក្អក៖ ម្រះព្រៅ គឺជាគ្រឿងផ្សំដ៏សំខាន់មួយ សំរាប់ធ្វើជាទឹកសេរ៉ូក្អក និង ថ្នាំ
ក្អក។ ប៉ុន្តែ ជំនួសដោយការទិញថ្នាំក្អកទាំងនោះ អ្នកអាចប្រើប្រាស់វិធីងាយៗ  មួយចំនួន
នៅផ្ទះបានដោយខ្លួនឯង ដើម្បីព្យាបាលជំងឺក្អកនេះ ឱ្យបានជាសះស្បើយបាន។

វីធីព្យាបាល៖ សូមយកស្លឹកម្រះព្រៅ ៨ស្លឹក និង គ្រាប់ខ្ទឹមស ៥ក្លែបដាក់ដំាទឹក ទុករយៈ
១០នាទី  អ្នកអាចបន្ថែមអំបិលបន្តិច  ដើម្បីឱ្យមានរសជាតិ  ងាយស្រួលផឹក។ បន្ទាប់មក
ទុកវាឱ្យត្រជាក់ រួចផឹក  ដើម្បីព្យាបាលជំងឺក្អក  របស់អ្នកឱ្យបានធូរស្បើយ។ លើសពីនេះ
ទឹកម្រះព្រៅ និងខ្ទឹមស ក៏អាចព្យាបាលជឺងឺមួយចំនួនទៀតបានដែរ ដូចជា៖ ជំងឺហឺត និង
ជំងឺរលាកទងស្ងួត៕

ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖

-វិធីងាយៗ ព្យាបាលជំងឺឈឺក្រពះ ដោយធម្មជាតិ
-វិធីងាយៗ ព្យាបាលកំចាត់មុន និង បំបាត់ស្លាកស្នាម បានឆាប់រហ័ស
-វិធីពីរយ៉ាង ធ្វើឱ្យស្បែកមុខបុរស សម៉ដ្ឋ តឹងណែន ភ្លឺរលោង ដោយធម្មជាតិ
-កំពូលអាហារ ៤យ៉ាង ការពារមិនឱ្យមានជំងឺលើសឈាម និង ជំងឺគាំងបេះដូង
-វីធីងាយៗ ព្យាបាលកំចាត់ ស្បែកក្បាលអង្គែ និង រមាស់ បានឆាប់រហ័ស ដោយធម្មជាតិ

ដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: Lifestyle Health Health Benefits of Basil