CamNews

ព័ត៌មានបច្ចេកវិទ្យា 

Smartwatch Samsung មានអេក្រង់ AMOLED និង chip Dual Core

ក្រោយពីលេចចេញនូវព័ត៌មាន ថ្ងៃបង្ហាញខ្លួនជាផ្លូវការ នៃនាឡិកាដៃ Galaxy Gear, គេហទំព័រ
Sammobile បានបន្តបង្ហើបឲ្យដឹងនូវរូបសណ្ឋាន នៃឧបករណ៍នេះ ដែលបង្ហាញឲ្យឃើញថា វាមាន
Hardware ប្រហាក់ប្រហែលនឹង ស្មាតហ្វូនស៊េរីមធ្យម ផងដែរ។

ជាក់ស្តែង Smartwatch ថ្មីរបស់ Samsung អាចត្រូវបានបំពាក់នូវអេក្រង់ AMOLED 1,67 inch ជា
មួយនឹងកំរិតពន្លឺ 320 x 320 pixel។ វាក៏អាចបំពាក់នូវ CPU Exynos 4212 Dual Core ល្បឿន
1,5 GHz រួមនឹងក្រាហ្វិក Mali-400 MP4 និង RAM 1 GB។

ក្នុងនោះកាមេរ៉ាបំពាក់នៅលើនាឡិកា មានទំហំ 2 megapixel។ SmartWacth មាន Support នូវ
Bluetooth និង NFC។ ជាក់ស្តែងខាង Samsung នៅមិនទាន់បានបញ្ជាក់ប្រាប់ពីព័ត៌មានអ្វីទាំង
អស់ ស្តីពី Smartwatch នេះ។

គំរូ concept មួយនៃ Smartwacth របស់ Samsung, រូបភាព: GSM Arena

បើតាមការសន្និដ្ឋាន Galaxy Gear អាចនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Unpacked 2 នៅ
ទីក្រុង Berlin នៅថ្ងៃទី ៤ ខែ កញ្ញា ខាងមុខនេះ រួមជាមួយស្មាតហ្វូន Galaxy Note III៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ VE


Tags: SmartWatch Samsung AMOLED screen dual-core chip hightech