ស្ទើរតែមិនគួរអោយជឿ ៖ បុរសជនជាតិរុស្ស៊ីម្នាក់ បានបង្កជាភាពភ្ញាក់ផ្អើលជាខ្លាំង នូវឯចំ
នុចផ្លូវប្រសព្វមួយកន្លែងនៅក្នុងប្រទេសចិន ពោលគឺ គាត់បែរជាបែកគំនិតទៅអង្គុយតាំង
សមាធិ នៅកណ្តាលផ្លូវទាំងអាក្រាតកាយទៅវិញ នេះបើយោងតាមការដកស្រង់អត្ថបទ
ផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ។
គួររំឭកផងដែរថា ភ្លាមៗនោះ ក្រុមមនុស្សដែលជាពលរដ្ឋក្នុងស្រុក ក៏ដូចជាជនបរទេស
ផ្សេងទៀត ពិតជាមានភាពភ្ញាក់ផ្អើល និងស្រឡាំងកាំងជាខ្លាំង នៅពេលដែលបានដឹងឭ
និងឃើញយ៉ាងដូច្នេះ រហូតដល់ថ្នាក់ មានក្រុមមនុស្សទៅសាកសួរគាត់ ថាតើ គាត់ពិតជា
មិនអីនោះទេ ឬក៏យ៉ាងណា ? ។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែមអោយដឹងថា បុរសជាជនជាតិ
រុស្ស៊ីមួយនេះ មានវ័យ ២០ ឆ្នាំ ជានិស្សិតមកពីសកលវិទ្យាល័យHainan Normal (Hainan
1Normal University) ។ ភ្លាមៗនោះ ក៏មានការចុះធ្វើកិច្ចអន្តរាគមន៍ពីសំណាក់មន្រ្តីប្រចាំ
តំបន់ ដោយធ្វើការឃាត់ខ្លួន និងបញ្ជូនទៅកាន់ស្នងការប៉ូលីស ដើម្បីសាកសួរ។
គួរបញ្ជាក់ផងដែរថា អត្ថបទសារព័ត៌មានស្ទើរតែមិនគួរអោយជឿ ខាងលើនេះ បានកើត
ឡើងកាលពីពេលកន្លងទៅថ្មីៗនេះ នៅឯខេត្តតូចមួយរបស់ប្រទេសចិន ខេត្ត Hainan ៕
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ស្លាប់នៅនឹងកន្លែង ខណៈខ្លាកំណាច ហែកស៊ី មិនខ្ចីសំចៃដៃ
- រងរបួសធ្ងន់ ខណៈរថយន្តបុក ប៉ើងហោះ ជាច្រើនម៉ែត្រ
- បះសក់ ឆ្មក់ចូលផ្ទះមន្រ្តីម្នាក់ រកឃើញពស់ដល់ទៅជិត ១ ពាន់ក្បាល
- ស្ទើរតែមិនគួរអោយជឿ ៖ វីដេអូគ្រោះថ្នាក់ ព្រឹក្បាលបំផុត យឹតតែមួយជំហានក្ស័យ
- កំពូលអ្នកជិតខាង ក្លាហាន ជួយសង្គ្រោះបុរសម្នាក់ ពីគ្រោះអគ្គីភ័យ (មានវីដេអូ)
- ផ្អើលពេញហ្វេសប៊ុក ខណៈប្រទះឃើញ វីដេអូ ប្រមាញ់បានបាឡែនយក្ស ទម្ងន់ ៧ ពាន់
គ.ក
- លាន់លឺដូចរន្ទះ ផ្ទុះផ្ទះម៉ត់ដូចខ្ទឹម ដោយសារការ ធ្វេសប្រហែស
- បះសក់ ភ័យស្ទើរលស់ព្រលឹង ខណៈដេក ៨ ម៉ោង នៅលើក្រពើ ទាំងមិនបានដឹងខ្លួន
ដោយ ៖ ពិសី
ប្រភព ៖ អាស៊ីវ័ន