(អាមេរិក)៖ បុរសម្នាក់សឹងមិនជឿថា ខ្លួនត្រូវគេចាប់ឃុំ ដោយសារតែរឿងហេតុមិន សមហេតុផលទាល់តែសោះ នៅពេលដែលឮថា មិនឲ្យមានការនិយាយអ្វីពាក់ព័ន្ធ នឹងលោកប្រធានាធិបតីអាមេរិកថ្មី ទើបនឹងជាប់ឆ្នោតនេះទេ។
នៅថ្ងៃកើតហេតុ បុរសរូបនេះបានជិះយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines ដែលចាកចេញពី Atlanta រដ្ឋ Georgia ឆ្ពោះទៅ Allentown រដ្ឋ Pennsylvania ក៏ស្រាប់តែគេប្រកាសថា Donald Trump គឺជាប្រធានាធិបតី របស់ប្រជាជនអាមេរិកទាំងអស់។
គ្រាន់តែប៉ុណ្ណឹងបុរសខាងលើនេះ ក៏ត្រូវប៉ូលិសចាប់ខ្លួនយកទៅឃុំ ហើយរូបភាពវីដេអូ ត្រូវបានគ្រូបង្រៀនយូហ្គា អាយុ២១ឆ្នាំម្នាក់ឈ្មោះ Emma Baum ថតបង្ហោះលើបណ្តាញសង្គម មានការស៊ែរដល់ទៅជាងមួយម៉ឺននាក់ ផ្តល់មតិរាប់ពាន់សារ និងអ្នកចូលទស្សនាវិញ មានដល់ទៅជាង២លាននាក់ឯណោះ។
Delta Airlines និយាយថា អ្នកគាំទ្រ Trump គួរតែត្រូវបានបណ្តេញចេញ ពីជើងហោះហើរ ខណៈដែលព្យាយាមបង្កការរំខាន ដល់អ្នកដំណើរផ្សេង តែខាងអ្នកគ្រប់គ្រងស្ថានការណ៍ លើយន្តហោះនោះ ក៏បានសួរអ្នកដំណើរឯទៀតដែរ ថាគួរឲ្យជននេះបន្តដំណើរ ជាមួយទៀត ឬយ៉ាងណាដើម្បីឲ្យពួកគេសម្រេច ក្នុងនាមជាអតិថិជន របស់ក្រុមហ៊ុន Delta Airlines៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង