ថ្មីៗនេះ ក្រុមហ៊ុន Boeing ទើបតែបានឧទ្ទេសនាមអាវុធឡាហ្សែរ ប្រឆាំងយន្តហោះគ្មានមនុស្ស
បើកមួយប្រភេត មានឈ្មោះថា Compact Laser Weapons System។
ក្បាលឡាហ្សែរដែលអាចបាញ់ចំគោលដៅ ដោយប្រើពេលតែ ១៥វិនាទី
អាវុធនេះ អាចបាញ់កំទេចយន្តហោះគ្មានមនុស្សបើក នៅលើអាកាស ដោយការតម្រង់ភ្លើង
ឡាហ្សែរ ទៅកាន់គោលដៅប្រកបដោយភាពត្រឹមត្រូវបំផុត។ គេត្រូវការ ១៥នាទីដើម្បី
បញ្ចេញអាវុធនេះ ហើយគេចំណាយពេលតែ ១៥វិនាទីប៉ុណ្ណោះ ដើម្បីកំទេចយន្តហោះគ្មាន
មនុស្សបើកមួយគ្រឿង។
Compact Laser Weapons System មាន៣ចំណែកផ្សេងៗគ្នា ៖ ឡែហ្សែរមួយដែលមានកម្លាំង
២គីឡូវ៉ាត ប្រព័ន្ធបន្សុទ្ធកំដៅ និងប្រព័ន្ធបញ្ជាកាំរស្មីឡាហ្សែរ។ អាវុធនេះ មានភាពងាយស្រួល
ក្នុងការដឹកជញ្ជូនដោយយានយន្ត។ បច្ចុប្បន្ន ក្រុមហ៊ុន Boeing កំពុងតែមានបំណងកែលំអ
អាវុធនេះ ពិសេសគឺការសម្រាលទម្ងន់របស់វា ដើម្បីធ្វើឱ្យការពង្រាយអាវុធ បានងាយស្រួល
បំផុត។
ការសាកល្បងអាវុធឡាហ្សែររបស់ Boeing
Compact Laser Weapons System ប្រើប្រាស់រ៉ាដា ដើម្បីតាមដានរាល់គោលដៅដែលស្ថិតក្នុង
រង្វង់ ៤០គីឡូម៉ែត្រ ហួសពីការមើលឃើញរបស់ភ្នែកមនុស្ស។ នៅពេលអាវុធនេះត្រូវបានដាក់
ពង្រាយ អ្នកណាក៏អាចបញ្ជាលើអាវុធនេះបាន ហើយអ្វីដែលអ្នកបញ្ជាអាវុធនេះត្រូវធ្វើ នោះគឺ
ចុចគន្លឹះបង្កើតភ្លើងឡាហ្សែរ និងចុចបាញ់។
នៅក្នុងវីដេអូមួយ វិស្វកររបស់ Boeing លោក Isaac Neal ថ្លែងថា កាំរស្មីឡាហ្សែរ ដូចទៅនឹង
ភ្លើងដែលគេប្រើដើម្បីផ្សាដែក ត្រូវបានភ្ជាប់ទៅលើយន្តហោះ ពីចម្ងាយរាប់រយម៉ែត្រ។
អាវុធនេះ អាចបំពាក់នៅលើរថយន្តយោធា
គួររំលឹកថា យោធាអាមេរិក ក៏កំពុងតែអភិវឌ្ឍអាវុធប្រភេទនេះ ប៉ុន្តែវាមានទំហំធំជាង Compact
Laser Weapons System។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Mashable/Youtube