CamNews

ព័ត៌មានបច្ចេកវិទ្យា 

អ្នកវិទ្យាសាស្ដ្រថា មនុស្សភពផ្កាយ អាចត្រូវបានរកឃើញក្នុងឆ្នាំ ២០១៧

ឆ្នាំ ២០១៧ ត្រូវបានគេរំពឹងថានឹងមានរបកគំហើញថ្មីក្នុងវិស័យតារាសាស្ដ្រ ក្នុងនោះ ក៏មានការ
រកឃើញសភាវមានជីវិតនៅលើព្រះចន្ទនៃភពព្រះសៅរ៍ (Saturn) ឬភពក្រៅប្រព័ន្ធព្រះអាទិត្យ
ដែលនៅជិតផែនដីបំផុត។

បណ្ឌិត Simon Foster អ្នករូបវិទ្យានៅសកលវិទ្យាល័យ London ប្រទេសអង់គ្លេស ជឿជាក់ថា
យានអវកាស Cassini អាចនឹងរកឃើញមនុស្សភពផ្កាយ និងសភាវមានជីវិតនៅក្រៅផែនដីក្នុង
ឆ្នាំនេះ នេះបើតាមទំព័រ Dailymail។

យានអវកាស Cassini ដែលហោះជុំវិញបណ្ដាព្រះចន្ទរបស់ភពសៅរ៍ នឹងបញ្ចប់បេសកកម្មរបស់
ខ្លួននៅខែកញ្ញា ឆ្នាំ ២០១៧។ ចាប់តាំងពីបានចាកចេញពីផែនដីកាលពីឆ្នាំ ១៩៩៧ និងទៅដល់
ភពសៅរ៍ក្នុងឆ្នាំ ២០០៤ យាន Cassini បានបំលាស់ទីជុំវិញប្រព័ន្ធ និងបានសិក្សាស្រាវជ្រាវលើ
ភពសៅរ៍ រួមនឹងព្រះចន្ទទាំងឡាយរបស់វា។

បណ្ឌិត Foster និយាយថា “ប្រការគួរចាប់អារម្មណ៍គឺថា ក្នុងចំណោមព្រះចន្ទរបស់ភពសៅរ៍
Enceladus គឺជាព្រះចន្ទដែលត្រជាក់បំផុត ដែលអាចមានជីវិតរស់នៅទីនោះ។ ការស្វែងរកស៊ី
ជម្រៅនឹងត្រូវបានធ្វើឡើងទៅលើភពព្រះអង្គារ ព្រះចន្ទ Enceladus និង Europa”។

ក្រៅពីបណ្ដាព្រះចន្ទរបស់ភពសៅរ៍ ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា មនុស្សភពផ្កាយក៏នឹងត្រូវបាន
រកឃើញនៅលើភព Proxima b។ កាលពីខែតុលា ឆ្នាំ ២០១៦ ក្រុមអ្នកសិក្សាស្រាវជ្រាវ រួមមាន
ទាំងក្រុមមកពីមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវជាតិបារាំង (CNRS) បានគន់គូរឃើញទំហំ ចំនុច
ពិសេសនៅលើភព Proxima b និងថែមទាំងបានសន្មតថា នេះអាចជាភពដែលមានមហាសមុទ្រ
ដូចទៅនឹងផែនដី។

ការរកឃើញភព Proxima b ត្រូវបានទីភ្នាក់ងារអវកាសអឺរ៉ុបប្រកាសកាលពីខែសីហា ឆ្នាំទៅ។
ភពក្រៅប្រព័ន្ធព្រះអាទិត្យនេះ វិលជុំវិញផ្កាយមេ Proxima Centauri និងស្ថិតនៅក្នុងតំបន់ដែល
អាចមានជីវិតរស់នៅ មានចម្ងាយពីផែនដីត្រឹមតែ៤ឆ្នាំពន្លឺ ដែលអាចអនុញ្ញាតឱ្យយានអវកាស
ទៅដល់ដើម្បីសិក្សាស្រាវជ្រាវ។


ឆ្នាំ ២០១៧ ក្រុមអ្នកវិទ្យាសាស្ដ្រនឹងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើភព Proxima b និង
ផ្កាយមេរបស់វា ដោយប្រើប្រាស់កែវយឹតធំៗ រួមទាំងកែវយឹតនៅអឺរ៉ុប ដោយសង្ឃឹមថា នឹងរក
ឃើញភ័ស្ដុតាងអំពីជីវិតនៅទីនោះ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail


Tags: មនុស្សភពផ្កាយ Proxima b