ក្នុងព្រឹត្តិការណ៍ Google I/O 2014 ដែលកំពុងតែប្រារព្ធឡើង ក្រុមហ៊ុន Google បានលើកឡើង
នូវគំនិតថ្មីមួយ ជួយឱ្យទូរស័ព្ទឆ្លាតវៃ មានតម្លៃទាបជាងច្រើន ធៀបនឹងបច្ចុប្បន្ន។ គម្រោងដែល
មានឈ្មោះថា "Android One" នេះ អាចនឹងជួយឱ្យ Google បង្កើនចំណែកទីផ្សាររបស់ខ្លួន យ៉ាង
ឆាប់រហ័ស។
នៅលើវេទិកា របស់ Google I/O អគ្គនាយករងរបស់ Google លោក Sundar Pichai បានចែករំលែកអំពីការពេញនិយមប្រើប្រាស់របស់ស្មាតហ្វូន នៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ។ ប៉ុន្ដែ
ជាក់ស្ដែង មានមនុស្សប្រហែល ១០% ប៉ុណ្ណោះ ដែលមានលទ្ធភាពប្រើប្រាស់ស្មាតហ្វូន ដោយ
សារតម្លៃរបស់វាខ្ពស់ពេក។
ជាមួយនឹង Android One ក្រុមហ៊ុន Google សង្ឃឹមថា នឹងអាចបង្កើនការពេញនិយមរបស់ស្មាត
ហ្វូន នៅក្នុងតំបន់ក្រីក្រ ព្រោះតែវានឹងមានតម្លៃទាប។ ស្មាតហ្វូនទាំងនេះ មានលក្ខណៈផ្សេងៗគ្នា
ហើយក្រុមអ្នកផលិត ឬក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធឺរណិត អាចជ្រើសរើស ដើម្បីបង្កើតស្មាត
ហ្វូន Android One របស់ពួកគេ ហើយលក់ចេញក្នុងតម្លៃ ក្រោម ១០០ដុល្លារអាមេរិក។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ youtube/theverge