កាសែត Wall Street Journal បានចុះផ្សាយនូវការអះអាងរបស់ខ្លួនអំពីស្មាតហ្វូន iPhone 6s
ក្រោយពីបានប្រើប្រាស់ជាក់ស្ដែងជាលើកដំបូង។
ការវាយតម្លៃដំបូងរបស់ Joanna Stern (WSJ) អំពីទូរសព្ទជំនាន់ថ្មីរបស់ Apple មានដូចតទៅ
៖ រយៈពេលកាន់ភ្លើងរបស់ថ្ម ហាក់ដូចមិនមានការកែលំអអ្វីសោះ បើប្រៀបធៀបនឹងកំណែ
មុន។ នៅពេលគេប្រៀបធៀបជាក់ស្ដែង គេឃើញថា ថាមពលថ្មរបស់iPhone 6s Plus ប្រើ
បានយូរជាង iPhone 6s ប្រហែល ២០នាទី ក្នុងការចូលទៅកាន់គេហទំព័រ និងប្រហែល ១
ម៉ោងនៅពេលទស្សនាវីដេអូ។
ក៏ប៉ុន្តែ គេត្រូវទទួលស្គាល់ថា ឈីប Apple A9 ដែលមាន RAM 2GB បាននាំមកនូវថាមពល
ប្រតិបត្តិដ៏ខ្លាំងក្លាដល់ iPhone 6s ។ Joanna Stern យល់ថា សមត្ថភាពដំណើរការវីដេអូ HD
របស់ iPhone 6s គឺលឿនជាង ៣ដង បើធៀបនឹងកំណែជំនាន់មុន។ ទន្ទឹមនឹងនេះ ការចូល
ទៅកាន់គេហទំព័រក៏ងាយស្រួលជាងមុន ការបើកដំណើរការមុខងារច្រើនក្នុងពេលតែមួយ
ក៏រលូនជាងមុនហើយល្បឿននៃការស្កេន Touch ID ក៏លឿនជាងកំណែមុនទ្វេដង។
ចំណែកកាមេរ៉ាវិញ ត្រូវបានគេពិសោធដឹងថា បានផ្ដល់រូបភាពច្បាស់ល្អ ទាំងនៅលើ iPhone
6S និង iPhone 6S Plus។ ដោយប្រើសេនសឺរថ្មី កម្រិត 12MP រូបភាពដែលត្រូវគេកាត់ (crop)
នៅតែមានច្បាស់ ប៉ុន្តែ គុណភាពរូបថត ហាក់មិនខុសគ្នាប៉ុន្មានបើធៀបនឹង iPhone 6។
ទាក់ទិននឹងកាមេរ៉ាដដែល គេឃើញថា សមត្ថភាពថតវីដេអូ 4k គឺពិតជាច្បាស់ត្រជាក់ភ្នែក
តែបើធៀបនឹងវីដេអូកម្រិត 720p ហ្វូលដឺរដែលផ្ទុកវីដេអូ 4K ត្រូវចំណាយ space ច្រើនជាង
ដល់ទៅ ៦ដង។ ដូច្នេះ បើសិនអ្នកទិញ iPhone 6s ដែលមានអង្គចងចាំ 16GB អ្នកអាចជួប
ការលំបាកក្នុងការទុកដាក់វីដេអូ ពិសេសនៅពេលថតវិដេអូ 4K។
ខាងលើនេះ ថ្វីបើមិនមែនជាការវាយតម្លៃស៊ីជម្រៅ ប៉ុន្តែ ក៏ជាចំណែកមួយជួយដល់អ្នកដែល
មានបំណងទិញ iPhone ជំនាន់ថ្មី ឱ្យពួកគេមានការពិចារណាត្រឹមត្រូវ មុននឹងសម្រេចចិត្ត
ទិញ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena