Nokia 6 គឺជាម៉ូដែលទូរស័ព្ទដំបូងរបស់ Nokia នៅពេលក្រុមហ៊ុននេះ បានត្រលប់មកកាន់ទីផ្សារ
ស្មាតហ្វូន។ ទូរស័ព្ទនេះ ប្រើប្រព័ន្ធប្រតិបត្តិ Android 7.0 ជាមួយនឹងសម្បកធ្វើអំពីអាលុយមីញ៉ូម
ទាំងស្រុង។
ក្រោយរយៈពេល២ឆ្នាំបាត់ខ្លួនពីទីផ្សារស្មាតហ្វូន ក្រុមហ៊ុនហ្វាំងឡង់នេះ ទើបតែបានវិលត្រលប់
មកវិញ ដោយការផ្ទេរសិទ្ធិប្រើប្រាស់យីហោពី Microsoft ទៅឱ្យ HMD Global។ ក្រុមហ៊ុននេះ
ទើបតែបានបញ្ចេញ Nokia 6 ដែលមានតម្លៃ ២៤៥ដុល្លារអាមេរិក។
ដោយធ្លាប់ត្រូវបានអ្នកប្រើប្រាស់ធុញទ្រាន់នឹងការប្រើ Windows Phone ស្មាតហ្វូន Nokia 6
ពេលនេះបានប្ដូរផ្លាស់ទាំងស្រុង នៅពេលប្ដូរមកប្រើប្រព័ន្ធប្រតិបត្តិ Android កំណែថ្មីបំផុត
Nougat 7.0។ នៅលើប្រអប់ទូរស័ព្ទនេះ ក៏មានរូបភាពដៃកាន់ដៃ ធ្វើឱ្យគេនឹកឃើញដល់រូបសញ្ញា
ដ៏ល្បីឈ្មោះរបស់ Nokia គឺ Connecting People។
ជាមួយនឹងតម្លៃ ២៤៥ដុល្លារអាមេរិក គ្រឿងម៉ាស៊ីនរបស់ Nokia 6 ត្រូវបានជឿថា មានលក្ខណៈ
ល្អ ដោយមាន RAM 4GB អង្គចងចាំក្នុង 64GB និងប្រើឈីប 8-core Snapdragon 430។ ស្មាត
ហ្វូននេះក៏បំពាក់មុខងារសាកថ្មល្បឿនលឿន កាមេរ៉ា 16 megapixel ប្រើបច្ចេកវិទ្យាចាប់រូបភាព
បានលឿន PDAF។
ផ្ទៃខាងមុខ ប្រើកញ្ចក់កោង 2,5D ជាមួយនឹងអេក្រង់ទំហំ 5,5 inch Full HD។ ផ្នែកខាងក្រោម
របស់អេក្រង់ គឺប៊ូតុងដែលមានឧបករណ៍ស្កេនក្រយៅដៃ ខុសពីបណ្ដាម៉ូដែល Lumia Windows
Phone កន្លងមក។
យ៉ាងនេះក្ដី រូបរាងផ្នែកខាងក្រោយរបស់ Nokia 6 ក៏នៅមានចំនុចខ្លះដែលដូចទៅនឹងស្មាតហ្វូន
មុនៗរបស់ក្រុមហ៊ុនហ្វាំងឡង់ ដូចជា Lumia 930 ឬ Lumia 830។ ស្មាតហ្វូននេះ ប្រើសម្បកធ្វើ
អំពីអាលុយមីញ៉ូម។
គែមទូរស័ព្ទនេះ មានលក្ខណៈជ្រុង កម្រាស់ 7,85 mm។ រីឯថ្មរបស់វា មានថាមពល 3.000 mAh។
ស្មាតហ្វូន Android ជំនាន់ថ្មីរបស់ Nokia ក៏ត្រូវបានបំពាក់ឧបករណ៍បន្លឺសម្លេងភ្លោះផងដែរ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ gsmarena