CamNews

ទូរស័ព្ទ 

គូប្រជែង​ធំបំផុត​របស់ iPhone 7 Plus នឹង​បង្ហាញខ្លួន នៅ​ថ្ងៃទី២សីហា

រូបថត​ជាច្រើនសន្លឹក ទាក់ទឹននឹង​ Samsung Galaxy Note 7 បានលេច​ចេញជាបន្តបន្ទាប់ ក្នុង
រយៈពេលប៉ុន្មានថ្ងៃ​មកនេះ។

រូបភាព​បែកធ្លាយ ច្បាស់បំផុត ដែលត្រូវគេជឿថា ជា Samsung Galaxy Note 7

ថ្ងៃនេះ មានគេហទំព័រ​ជាច្រើន បានចុះផ្សាយ​អំពីរូប​ថត​យ៉ាងច្បាស់អំពី Samsung Galaxy Note
7 ។ រូបភាព​ទាំង​នោះ បង្ហាញថា Note 7 បំពាក់អេក្រង់កោង ​ទេរ​ទៅទាំង​សង​ខាង​។ ប៊ូតុង Home
បែបចាស់​ នៅតែ​មានវត្តមានលើ Samsung Galaxy Note 7 ។ ផ្នែកខាងមុខ​របស់ហ្វាប្លែត​នេះ ក៏
​មាន​បណ្ដុំនៃកាមេរ៉ា/ឬ​សេនសឺរ​ដែលមានមុខ​ងារ​ស្កេន​គ្រាប់ភ្នែក។ នេះគឺជា​មុខងារ​មួយដែលត្រូវ
បានសារព័ត៌មានល្បីៗ អះអាង​ថា នឹងមាននៅលើស្រឡាយ Galaxy Note ថ្មី​ផងដែរ។

ឆ្នាំនេះ Samsung Galaxy Note 7 ត្រូវបានគេ​ជឿថា នឹង​ប្រើប្រាស់ឈីប Snapdragon 821ឬ
Exynos (អាស្រ័យលើទីផ្សារ​និមួយៗ)។ Galaxy Note 7 អាចនឹង​ត្រូវបំពាក់​អេក្រង់ទំហំ 5,8 inch
ដែលមានរីសូលូសឹន Quad HD រួមនឹង​ RAM 4GB ឬ 6GB ។ ប្រភពព័ត៌មានមួយចំនួន យល់ថា
កាមេរ៉ាមុខ​ និងក្រោយ​របស់ Galaxy Note 7 នឹងដូចទៅនឹង​កាមេរ៉ា​នៅ​លើ Samsung Galaxy S7
​ប៉ុន្តែ កាមេរ៉ានៅលើ Galaxy Note 7  នឹង​ផ្ដល់​រូប​ភាព​ច្បាស់ជាង បើធៀបនឹង​ ​ Galaxy S7​ ដោយ
សារ​តែមានការកែលំអទាក់ទឹននឹង​កាមេរ៉ាជំនាន់ថ្មី។

Samsung នឹង​បង្ហាញខ្លួន Note 7 នៅថ្ងៃទី ២ ខែសីហា

បើសិន​ជា​ព័ត៌មានចចាមអារ៉ាម​ គឺជា​ការ​ពិត នោះ Samsung នឹង​ត្រូវបង្ហាញខ្លួន Note 7 នៅថ្ងៃទី
២ ខែសីហា​ខាងមុខ​។ តម្លៃ​របស់​ហ្វាប្លេត​នេះ ត្រូវគេជឿថា នឹង​ស្ថិតក្នុងកម្រិត ៨០០ដុល្លារ​ នៅ
ទីផ្សារ​អាមេរិក។

ប្រែសម្រួល ៖ បុត្រា


Tags: Samsung Galaxy Note 7 បង្ហាញខ្លួន