CamNews

ទូរស័ព្ទ 

iPhone 7 Plus ពេញលេញ បង្ហាញខ្លួនជាលើកដំបូង

ទំព័របណ្ដាញសង្គមមួយរបស់ចិន បានឱ្យដឹងថា ពួកគេមាននៅក្នុងដៃនូវ iPhone 7 Plus ដែល
ដំណើរការបាន ពោលគឺមិនមែនមានតែសម្បកនោះទេ។

ទំព័រ PC Online របស់ចិន ទើបតែបង្ហោះរូបថតមួយចំនួន ដែលពួកគេនិយាយថា ជា iPhone 7 Pro
ឬ iPhone 7 Plus ដែលជិតនឹងបង្ហាញខ្លួន។ ប៉ុន្តែ ព័ត៌មាននៅលើសម្បកខ្នង ផ្នែកខាងក្រោមអក្សរ
iPhone ត្រូវបានបិទបាំង។

នេះគឺជាម៉ូដែល iPhone ជំនាន់ថ្មីដែលមានអាក្រង់ 5,5 inch និងកាមេរ៉ាក្រោយភ្លោះ។

កាមេរ៉ាភ្លោះ នៅតែលយចេញមកក្រៅបន្ដិច បើធៀបនឹងសម្បកខ្នងទូរស័ព្ទ។

ខុសពីការបែកធ្លាយមុនៗ ដែលតែងតែជាសម្បក ម៉ូដែល iPhone 7 Plus ក្នុងលើកនេះ ដំណើរ
ការដោយ iOS 10 របស់ Apple។

ជាងនេះ ស្មាតហ្វូននេះ ក៏អាចដំណើរការបាននូវកម្មវិធីមួយចំនួន ដូចជាមុខងារ Siri របស់ Apple
ជាដើម។

អ៊ីនធឺរហ្វេស iOS 10 នៅលើ iPhone 7 Plus ជាមួយនឹងការប្ដូរផ្លាស់នៅត្រង់អេក្រង់បិទសោ
បង្ហាញអំពី Widget ជំនួសឱ្យអ៊ីនធឺរហ្វេសអេក្រង់បិទសោដូច iOS 9 នៅលើ iPhone 6s Plus។
យ៉ាងនេះក្ដី អេក្រង់នៅលើម៉ូដែលថ្មី ត្រូវបានគេយល់ថា មិនមានការប្ដូរផ្លាស់ ខណៈដែលទំហំ
របស់វាគឺ 5,5 inch និងរីសូលូសឹន Full HD។

ម៉ូដែល iPhone 7 Plus ក្នុងរូបភាពនេះ មានពណ៌ងងឹតជាង បើធៀបនឹងកំណែពណ៌ប្រផេះរបស់
iPhone 6s និង 6s Plus។ រន្ធដោតកាស 3,5 mm នៅគែមខាងក្រោមទូរស័ព្ទ ត្រូវបានបំបាត់។

ប៉ុន្តែ ទំហំរបស់ស្មាតហ្វូននេះ ប្រហាក់ប្រហែលនឹង iPhone 6 Plus និង 6s Plus ។ ផលិតផលនេះ
នៅតែប្រើសម្បកលោហធាតុទាំងស្រុង។

iPhone 7 និង 7 Plus ត្រូវបានគេជឿថា នឹងបង្ហាញខ្លួន នៅថ្ងៃទី ៧កញ្ញា នៅអាមេរិក ហើយនឹង
ត្រូវបានដាក់លក់ ចាប់ពីពាក់កណ្ដាលចុងខែកញ្ញា។ ក្នុងនោះ iPhone 7 Plus ក៏ជាម៉ូដែល iPhone
7 Pro ដូចទៅនឹងដំណឹងចចាមអារ៉ាមកន្លងមក។

ប្រែសម្រួល ៖ តារា


Tags: iPhone 7 Plus កំណែពេញលេញ iPhone 7