CamNews

ទូរស័ព្ទ 

Galaxy Note 3: អេក្រង់ 5.7 inch, RAM 3GB, Snapdragon 800, LTE-A, បង្ហាញខ្លួនថ្ងៃទី 4/9

តាមប្រភពពីគេហទំព័របច្ចេកវិទ្យាពីរគឺ Phonearena និង GSMarena មានព័ត៌មានមួយដែល
បានផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា Samsung Galaxy Note 3 នឹងបង្ហាញខ្លួនជាមួយ
អេក្រង់ធំ Super AMOLED 5.7 inch មិនមែន 6 inch ដូចបណ្តាព័ត៌មានចចាមអារាមកាលពីមុន
នោះទេ គឺស្របជាមួយព័ត៌មានចចាមអារាម គួរឲ្យជឿជាក់ @evleaks ដែលបានបង្ហោះកាល
ពីមួយខែមុន។

ប្រភពព័ត៌មានខាងលើក៏បានបន្ថែមឲ្យដឹងថា Galaxy Note 3 នឹង Support នូវ LTE-A  - Mobile
Network
ជំនាន់បន្ទាប់ដែលមានល្បឿនលឿនជាងទ្វេដង បើប្រៀបជាមួយ LTE ធម្មតា ជាមួយ
ល្បឿនប្រហែល150Mbps។ កំរិតពន្លឺអេក្រង់ 5.7 inch Super AMOLED គឺនឹងមាន 1080p រួម
ជាមួយនឹង CPU Snapdragon 800 ឬ Exynos 5 Octa និង RAM 3GB។

ជាងនេះទៅទៀត Phablet Galaxy Note ជំនាន់ទីបី នឹងបំពាក់នូវកាមេរ៉ាទំហំ13 megapixel និង
មានកម្រាស់ស្តើងជាង Galaxy Note II ពោលមានកម្រាស់ 8mm ។

បច្ចុប្បន្ន Samsung នៅមិនទាន់និយាយអ្វីជាផ្លូវការ ស្តីពី Galaxy Note 3 ទេ ប៉ុន្តែពេលវេលានៃ
ការបង្ហាញខ្លួនមុនព្រឹត្តិការណ៍ IFA 2013 នៅ Berlin ពីរថ្ងៃ ដូចជាត្រូវបានកំណត់ច្បាស់លាស់
ហើយ៕

ដោយ៖ សិលា
ប្រភព៖ VReview


Tags: Galaxy Note 3 5.7 inch screen launched 4/9 samsung hightech