CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple ចង់បន្ថែម Galaxy S4 ចូលទៅ ក្នុងចម្លោះ ប៉ាតង់នឹង Samsung

ក្រុមហ៊ុន Apple បានបញ្ចេញនូវភាព មិនអស់ចិត្តរបស់ខ្លួន ដោយចង់ឲ្យតុលាការ បន្ថែមស្មាត
ហ្វូន Galaxy S4 ដែលជាស្មាតហ្វូនថ្មី របស់Samsung ចូលទៅក្នុងជម្លោះដ៏ រាំរ៉ៃរវាង Apple និង
Samsung។

យោងតាម FOSS Pantents បានឲ្យដឹងថា នៅពេលនេះ ក្រុមហ៊ុន Apple បានដាក់សំណើ ទៅ
កាន់តុលាការ សហរដ្ឋអាមេរិក ដោយបានបញ្ជាក់ថា Galaxy S4 ក៏ជាប់ពាក់ព័ន្ធនឹង ការរំលោភ
ប៉ាតង់ របស់ខ្លួនដែរ។ ដូច្នេះ Galaxy S4 បានក្លាយជាផលិតផល ទី ២៤ ដែល Apple ស្នើឲ្យតុ
លាការធ្វើការ ត្រួតពិនិត្យ។

សំនុំរឿងក្ដីរវាង ក្រុមហ៊ុន Apple និង Samsung ជាសំនុំរឿងក្ដី ដែលធ្វើឲ្យតុលាការ ឈឺក្បាល
និងអូសបន្លាយពេល យូរជាងគេដោយមកទល់ ពេលនេះ តុលាការនៅមិនទាន់ កាត់ក្ដីដាច់
ស្រេចនោះទេ។

គួរបញ្ជាក់ផងដែរថា ព័ត៌មាន ក្រុមហ៊ុន Samsung សុំមិនធ្វើអត្ថាធិប្បាយ នោះទេប៉ុន្តែបើតាម
Apple Insider បានចុះផ្សាយថា ព័ត៌មាននេះជាការពិត៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: hightech samsung apple