CamNews

ព័ត៌មានបច្ចេកវិទ្យា 

Facebook នឹងបង់ថ្លៃឱ្យម្ចាស់គណនីណាដែលបង្ហោះ វីដេអូល្អ ដើម្បីវាយប្រហារ Youtube

បណ្ដាញសង្គមនេះនឹងមានវីដេអូទាក់ទាញជាងមុខ ហើយសំខាន់គឺសិទ្ធិផ្ដាច់មុខរបស់អ្នកបង្ហោះ
ដើម្បីប្រកួតប្រជែងជាមួយនឹង “សត្រូវ” ដូចជា YouTube ជាដើម។

Facebook គឺជាបណ្ដាញសង្គមមួយ ដែលពឹងផ្អែកទៅលើអ្នកប្រើប្រាស់ ដើម្បីមានទិន្នន័យ ជំនួស
ឱ្យការផលិតដោយខ្លួនឯង។ ចាប់ពីអត្ថបទ រូបភាព ឬវីដេអូ គឺសុទ្ធតែត្រូវបានបង្ហោះដោយអ្នក
ប្រើប្រាស់ ដូចទៅនឹង Youtube។ ប៉ុន្តែ នៅពេលដ៏ខ្លីខាងមុខ Facebook នឹងបង់ប្រាក់ទៅឱ្យអ្នក
ប្រើប្រាស់ណាដែលបង្ហោះវីដេអូល្អ និងមានសិទ្ធិផ្ដាច់មុខ (ផលិតវីដេអូដោយខ្លួនឯង មិនចម្លងពី
គេ)។

នេះគឺកាយវិការមួយដើម្បីជម្រុញឱ្យមានវីដេអូល្អៗនៅលើ Facebook និងគំរាមដល់គូប្រជែក
Youtube។ បច្ចុប្បន្ន Facebook កំពុងតែជជែកជាមួយបណ្ដាក្រុមហ៊ុនផលិតវីដេអូ និងក្រុមហ៊ុន
ផលិតភាពយន្តទូរទស្សន៍ ស្ដីអំពីប្រការនេះ។

Facebook ឱ្យដឹងថា ៖ “កាលពីដើមឆ្នាំនេះ យើងខ្ញុំបានបង្កើតប៊ូតុងវីដអូ ជាកន្លែងសម្រាប់បង្ហោះ
វីដេអូនៅលើ Facebook ។ គោលដៅរបស់យើងខ្ញុំ គឺបង្កើតប្រព័ន្ទបរិស្ថានថ្មី។ ដូច្នេះ យើងខ្ញុំ
កំពុងស្វែងរកក្រុមហ៊ុនផលិត ផ្ដល់សិទ្ធិដល់កម្មវិធីទូរទស្សន៍ កីឡា និងកំសាន្ត”។

មកដល់ពេលនេះ គេនៅមិនទាន់ច្បាស់ថា Facebook នឹងបង់ប្រាក់ប៉ុន្មានទៅឱ្យអ្នកផលិតវីដេអូ
បង្ហោះនៅលើបណ្ដាញសង្គមនេះ។ ហើយ Facebook ក៏មិនអនុញ្ញាតឱ្យមានការផ្សាយពាណិជ្ជ
កម្ម pre-roll ក្នុងវីដេអូ។ ប្រការនេះ កំពុងរារាំងក្រុមអ្នកផលិតវីដេអូ ក្នុងការ“លោត” ពី YouTube
មកកាន់ Facebook៕


ប្រែសម្រួល ៖ តារា
ប្រភព ៖ Recode


Tags: Facebook ហ្វេសប៊ុក វីដេអូ បង់ថ្លៃ