របាយការណ៍ថ្មីមួយដែលលេចចេញពីប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា Apple កំពុងតែធ្វើការ
ជាមួយក្រុមហ៊ុន LG ដើម្បីបង្កើត module ម៉ាស៊ីនថតមួយប្រភេទអាចថតរូប 3D។ តាមគម្រោង
module ម៉ាស៊ីនថតនេះនឹងត្រូវបានបំពាក់នៅលើ iPhone 8 ហើយវាត្រូវបានជឿថានឹងធ្វើឱ្យមាន
ការផ្លាស់ប្ដូរក្នុងការប្រកួតប្រជែកក្នុងទីផ្សារស្មាតហ្វូន។
ទំព័រ ETNews បានចុះផ្សាយថា Apple និង LG Innotek នឹងធ្វើការរួមគ្នា ដើម្បីអភិវឌ្ឍ module
ម៉ាស៊ីនថត ដែលអាចថតរូប 3D។ ម៉ាស៊ីនថត 3D នេះនឹងរួមផ្សំបច្ចេកវិទ្យារបស់ LG Innotek ជា
មួយនឹងម៉ាស៊ីនថតភ្លោះរបស់ Apple ។
របាយការណ៍ខាងលើក៏បានបញ្ជាក់ថា LG Innotek ក៏កំពុងតែជាក្រុមហ៊ុនដែលផ្គត់ផ្គង់ module
ម៉ាស៊ីនថតភ្លោះទៅឱ្យ Apple ដែលវាបំពាក់នៅលើ iPhone 7 Plus។ ក្រៅពីនេះ LG Innotek ក៏
មានបច្ចេកវិទ្យាម៉ាស៊ីនថត 3D ផ្ទាល់ខ្លួនដែលកាលពីមុនវាត្រូវបានបំពាក់នៅលើ LG Optimus
3D ចាប់ពីឆ្នាំ ២០១១។ ប៉ុន្តែ គេមិនដឹងថា ហេតុអ្វីបានជា LG លែងប្រើប្រាស់បច្ចេកវិទ្យានេះនៅ
លើស្មាតហ្វូនរបស់ខ្លួន។
ជាមួយនឹងបច្ចេកវិទ្យាថតរូប 3D មនុស្សជាច្រើនជឿថា នៅពេលខាងមុខ ក្រុមហ៊ុន Apple នឹងធ្វើ
ឱ្យការប្រកួតប្រជែកផ្នែកកាមេរ៉ានៅលើស្មាតហ្វូន កាន់តែគួរឱ្យចាប់អារម្មណ៍ជាងបច្ចុប្បន្ន។
ខាងក្រោមនេះគឺជាវីដេអូស្ដីអំពី iPhone 8
ប្រែសម្រួល ៖ តារា
ប្រភព ៖ itechpost