CamNews

មន្ទីរស្រាវជ្រាវបច្ចេកទេសទ័ពអាកាសរុស្ស៊ី ត្រូវភ្លើងឆេះ

 

កាលពីថ្ងៃទី ៦កាក្កដាកន្លងទៅ អគ្គីភ័យធំមួយ បានកើតឡើងនៅឯឃ្លាំងដាក់យន្ដហោះមួយរបស់
មន្ទីរស្រាវជ្រាវបច្ចេកទេស ទ័ពអាកាសរុស្ស៊ី Zhukovsky ស្ថិតនៅភាគខាងជើងក្រុង Moscow ។

ផ្ទៃក្រឡាប្រមាណជា ២,០០០ម៉ែត្រការ៉េ របស់មន្ទីរនេះត្រូវបានគ្របដណ្ដប់ដោយអណ្ដាតភ្លើង។
ផ្សែងខ្មៅ ខ្មួលខ្មាញ់ត្រូវបានគេមើលឃើញគ្រប់ទីកន្លែងក្នុងក្រុង Moscow ។

អណ្ដាតភ្លើងបានចាប់ផ្ដើមឆេះចេញពីឃ្លាំងដាក់យន្ដហោះ និងបានរាលដាលចេញមកខាងក្រៅ បណ្ដាលអោយក្រុមបុគ្គលិកពន្លត់អគ្គីភ័យត្រូវប្រកាសអាសន្ន។ កងពន្លត់អគ្គីភ័យចំនួន ៤៧ក្រុម និងឧទ្ធម្ភាគចក្រចំនួន ៤គ្រឿង ត្រូវបានគេ បញ្ជូនមកកាន់ទីនេះ។

សំណាងល្អ នៅក្នុងគ្រោះអគ្គីភ័យនេះ មិនមានមនុស្សត្រូវបាត់បង់ជីវិតនោះទេ។ មនុស្សជាច្រើន
ត្រូវបានគេរំដោះយកចេញមកក្រៅ។

ប៉ុន្ដែ ក្រុមអ្នកពន្លត់អគ្គីភ័យ ត្រូវប្រយុទ្ធជាមួយអណ្ដាតភ្លើង ដើម្បីការពារតំបន់ដែលមានផ្ទុកធុង
ហ្គាសនៅក្បែរនោះ។ ជាចុងក្រោយ បន្ទាប់ពីចំណាយពេលជាង ៤ម៉ោង អគ្គីភ័យនេះ ក៏ត្រូវបាន
គ្រប់គ្រងទាំងស្រុង៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD


Tags: russia fire