CamNews

រថយន្ត 

Range Rover Sport SVR 2015 បង្ហាញពីទំនើបភាព និង ទាន់សម័យ

មកដល់ថ្មីទៀតហើយ ក្រុមហ៊ុនរថយន្ដ Land Rover បានកំពុងតែត្រៀមខ្លួនដើម្បីពង្រីកទីផ្សារ​ផលិតផលថ្មីរបស់ខ្លួន គឺរថយន្ដម៉ាក Range Rover Sport SVR 2015

ស្របនឹងការទទួលបានប្រជាប្រិយភាព និង​ ការនិយមគាំទ្រពីសង្គមអ្នកប្រើប្រាស់រថយន្ដ​ទំនើប ​ Land Rover បានធ្វើការវិវត្ដរូបរាងរបស់ខ្លួនឲ្យស្របទៅនឹងសម័យកាល ទាន់សម័យ ពីប្រព័ន្ធបច្ចេកវិទ្យាទំនើបលើពិភពលោក។​ យ៉ាងណាមិញដូចជាការប្រែក្លាយរូបរាងរបស់​ក្រុមហ៊ុន កាល​ឆ្នាំ ២០០៦ ដោយយើងឃើញថា ដំណើរការផលិតបានរបស់ក្រុមហ៊ុនពុំសូវ​ទទួលល្អប្រសើរនៅឡើយទេ តែផ្ទុយមកមើលនៅបច្ចុប្បន្នវិញ ក្រុមហ៊ុនមានការរីកចម្រើន​ជាខ្លាំង ទាំងគុណភាពនិងបរិមាណ ដែលក្នុងនោះក្រុមហ៊ុននាំមកជួនដោយ ផលិតផល​ថ្មីដែលទុកជាចំណងដៃសម្រាប់ឆ្នាំ ២០១៥ នោះគឺរថយន្ដម៉ាក  Range Rover Sport SVR 2015 ។

ជាមួយនិងការបំពាក់បាននូវភាពទំនើបល្អប្រណិតរបស់រថយន្ដ Range Rover Sport SVR 2015 មានលក្ខណៈសម្បត្ដិពិសេសៗដូចជា៖ គឺរថយន្ដផលិតសម្រាប់ឆ្នាំ ២០១៥ ប្រើលេខ Auto មានកម្លាំសេសប្រហែល ៥៤២ ដែលមាន​សមត្ថភាព​ប្រើប្រាស់ល្បឿនប្រហែល ១៦២ ម៉ាយ​ក្នុងមួួយម៉ោង។ រីឯតម្លៃវិញ បើយោងតាម​ប្រភពគេហទំព័រ Topspeed បង្ហាញថា គឺ ១១០៤៥ ដុល្លារក្នុងមួយគ្រឿង។​ 

បង្កើនភាពជឿជាក់ ទំនើប និង ទាន់សម័យលើការបើកបរ Range Rover Sport SVR គឺជា​អ្នកអាចបំពេញបាន៕

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed


Tags: Viehicle 2015 Land Rover Range Rover Sport SVR