CamNews

ក្រុមប៉ះបោរកំពុងបន្តវាយប្រហារគ្នាយ៉ាងខ្លាំង ជាមួយកងទ័ពស៊ីរី

ស៊ីរី៖ ក្រុមអ្នកប៉ះបោរជាច្រើន បានខឹងយ៉ាងខ្លាំង បន្ទាប់ពី  រដ្ឋមន្ត្រីការបរទេសស៊ីរី បាន
ធ្វើសេចក្តីថ្លែងការណ៍មួយ បធិសេធទៅនឹងការដកទ័ពចេញពីតំបន់ Treimsa  ដែលបាន
សម្លាប់ប្រជាពលរដ្ឋស៊ីវិលយ៉ាងច្រើន។

យោងតាមបណ្តាញសារពត៌មានមួយ   បានឱដឹងថា  លោក Kofi Annan និងលោក Ban
Ki-moon   បានធ្វើដំណើរកាន់ទៅប្រទេសរុស្ស៊ី    និងប្រទេសចិន   ដើម្បីបញ្ចុះបញ្ចូលឱ្យ
ប្រទេសទាំងពីរ  ដែលជាសមាជិកអចិន្រ្តៃយ៍នៃអង្គការសហប្រជាជាតិ ត្រលប់មកធ្វើការ
ប្រឆាំងទៅនឹងរបបរបស់ប្រធានាធិបតី Bashar al Assad វិញ។

គួររំលឹកដែរថា    មានតំបន់ជាច្រើនក្នុងប្រទេសស៊ីរី  កំពុងតែបន្តការវាយប្រហារគ្នាយ៉ាង
ខ្លាំងខ្លារវាងកងទ័ពយោធាស៊ីរី  និងក្រុមប៉ះបោរ។ ក្នុងការវាយប្រហារគ្នានេះ បណ្តាលឱ្យ
មានមនុស្សសរុបចំនួន ១០៥នាក់  រាប់បញ្ចូលទាំងពលរដ្ឋស៊ីវិល  ៤៨នាក់ទៀត ត្រូវបាន
សម្លាប់ក្នុងរយៈពេល១ សប្តាហ៍៕

ដោយ៖ វណ្ណៈ
ប្រភព៖ news.sky


Tags: Social Syria War