ក្រុមហ៊ុន Sony ទើបតែបានប្រកាសបង្ហាញស្មាតហ្វូន Xperia M2 Aqua របស់ខ្លួន ដែលមាន
សមត្ថភាពទប់ទល់នឹងការជ្រាបទឹក។
តាំងពីមុនមក Sony បំពាក់បច្ចេកវិទ្យាទប់ទល់នឹងការជ្រាបទឹក និងធូលី នៅលើតែស្មាតហ្វូន
លំដាប់កំពូលតែប៉ុណ្ណោះ ក៏ប៉ុន្ដែ ពេលនេះ ដើម្បីជួយឱ្យអ្នកប្រើប្រាស់មានជម្រើសច្រើន ថ្មីៗនេះ
ក្រុមហ៊ុន Sony ទើបតែបានឧទ្ទេសនាមស្មាតហ្វូន Android លំដាប់មធ្យម ដែលមានបំពាក់មុខងារ
ទប់ទល់នឹងការជ្រាបទឹក ទៅតាមស្ដង់ដា IP68 ។ នេះគឺជាកំណែថ្មីរបស់ Xperia M2 ហើយវានឹង
មានឈ្មោះថា Xperia M2 Aqua ។
គ្រឿងម៉ាស៊ីនរបស់ Xperia M2 Aqua ហាក់ដូចស្រដៀងទៅនឹង Xperia M2 ស្ទើរតែទាំងស្រុង
ដោយរួមមានអេក្រង់ qHD 4.8 inch, ប្រូសេសឺរ Snapdragon 400 4-core កម្រិត1.2GHz , ក្រា
ហ្វិក Adreno 305, RAM 1GB ចំណែកថ្ម មានថាមពល 2.300mAh ។ ក្រៅពីនេះ Xperia M2
Aqua ក៏ត្រូវបានបំពាក់មុខងារសំចៃថាមពលថ្ម Stamina Mode ផងដែរ។
ស្មាតហ្វូន Xperia M2 Aqua មានកាមេរ៉ាក្រោយ 8MP អាចថតវីដេអូ Full HD, HDR និងមុខងារ
ទប់ទល់នឹងភាពរំញ័រ SteadyShot ពេលកំពុងថតវីដេអូ រីឯកាមេរ៉ាមុខ មានកម្រិត 1.1MP ។ មុខ
ងារ ឬកម្មវិធី 4G LTE, Wi-Fi, NFC, Bluetooth និង ANT+ ជាដើម ក៏ត្រូវបានបំពាក់នៅលើស្មាត
ហ្វូន Xperia M2 Aqua ប៉ុន្ដែ ម៉ាស៊ីននេះ ប្រើស៊ីមតែ ១គត់។ Xperia M2 Aqua នឹងដំណើរការ
ដោយប្រព័ន្ធ Android 4.4 KitKat ថ្មីបំផុត។ ស្មាតហ្វូននេះ តាមគម្រោងនឹងត្រូវគេដាក់លក់នៅ
អាមេរិកខាងត្បូង អាស៊ី អឺរ៉ុប នារដូវធ្លាក់ខ្យល់ឆ្នាំនេះ ប៉ុន្ដែតម្លៃ មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹង
នៅឡើយ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena/youtube