ករណីក្រុមហ៊ុន Sony ត្រូវបាន hacker វាយប្រហារតាមអ៊ីនធឺរណែត ត្រូវក្រុមអ្នកឯកទេស យល់
ថា វាគឺជាបញ្ហាដែលបង្កឡើងដោយមនុស្សរបស់ Sony ផ្ទាល់ គឺមិនមែនក្រុម hacker របស់កូរ៉េខាង
ជើងនោះទេ។
នៅពេល Sony Pictures ត្រូវបានវាយប្រហារ ដែលមូលហេតុត្រូវគេគិតថា ដោយសារខ្សែភាព
យន្ថ The Interview មានខ្លឹមសារប៉ះពាល់ដល់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ដូច្នេះ
រាល់ការសង្ស័យ ត្រូវបានគេទម្លាក់ទៅលើក្រុម hacker នៃប្រទេសនេះ។ មិនតែប៉ុណ្ណោះ ទំនាក់
ទំនង រវាងអាមេរិក និងកូរ៉េខាងជើង ក៏មានភាពតានតឹង បន្ទាប់ពីប្រធានាធិបតីអាមេរិក ចោទ
ប្រកាន់ថា កូរ៉េខាងជើង គឺជាអ្នកចាប់ផ្ដើមការវាយប្រហារតាមអ៊ីនធឺរណែត បើទោះជាការស្រាវ
ជ្រាវប៉ុន្មានថ្ងៃកន្លងទៅ មិនទាន់រកឃើញភ័ស្ដុតាងជាក់លាក់ណាមួយនៅឡើយ ក្រៅតែពីឈ្មោះ
GOP (Guardians of Peace) ឬ Lizard Squad ដែលចេញមកប្រកាសថា ខ្លួនជាអ្នកប្រព្រឹត្ត។ អ្នក
នៅពីក្រោយបញ្ហាខាងលើនេះ នៅតែជាអាថ៌កំបាំង។
យ៉ាងនេះក្ដី តម្រុយសំខាន់ជាច្រើនរបស់ករណីនេះ ត្រូវបានក្រុមអ្នកជំនាញ រកឃើញ និងចាប់
ផ្ដើមស្រាវជ្រាវ។ ក្នុងនោះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺការសង្ស័យរបស់ Kurt Stammberger អ្នកជំនាញការក្នុងវិស័យស្រាវជ្រាវផ្នែកបច្ចេកវិទ្យា និងជាអ្នកដឹកនាំរបស់ក្រុមហ៊ុនសន្តិសុខបណ្ដាញ
អ៊ីនធឺរណែត Norse។ Norse គឺជាទីភ្នាក់ងារមួយ ក្នុងចំណោមទីភ្នាក់ងារដែលត្រូវបានជួលឱ្យ
ស៊ើបអង្កេតលើករណីវាយប្រហារក្រុមហ៊ុន Sony។ Norse ធ្វើការដោយឯករាជ ដូច្នេះ ព័ត៌មានពី
ទីភ្នាក់ងារនេះ នឹងមានលក្ខណៈគួរឱ្យទុកចិត្ត ដោយសារមិនមានឥទ្ធិពលនយោបាយ។
យោងតាមទីភ្នាក់ងារ Norse ករណី Sony ត្រូវបាន hacker វាយប្រហារ គឺជារឿង “ដង្កូវចេញពី
សាច់”។ អ្នកនៅពីក្រោយខ្នងករណីនេះ គឺជាមនុស្សដែលធ្លាប់ស្និទ្ធ និងដឹងច្បាស់អំពីប្រព័ន្ធកុំព្យូ
ទ័រនៅទីនោះ ហើយខ្សែភាពយន្ដ The Interview គ្រាន់តែជាឧបករណ៍បង្វែងដានដ៏ល្អឥតខ្ចោះតែ
ប៉ុណ្ណោះ។ ក្រុម hacker កូរ៉េខាងជើង អាចមានសកម្មភាពតិចតួច ឬក៏មានជាប់ទាក់ទិនខ្លះៗ នៅ
ក្នុងបញ្ហានេះ។
បណ្ដាទិន្នន័យដែល Kurt Stammberger រួមនឹងសហការីរបស់ខ្លួនរកឃើញ គឺសុទ្ធតែជាប់ទាក់ទិន
នឹងស្ដ្រីម្នាក់ដែលហៅខ្លួនឯងថា “Lena” ដែលមានទំនាក់ទំនងយ៉ាងស្និទ្ធជាមួយនឹងក្រុម hacker
GOP ។ “Lena” ត្រូវបានគេជឿថា ជាបុគ្គលិកម្នាក់ដែលធ្លាប់ធ្វើការឱ្យក្រុមហ៊ុន Sony នៅ Los
Angeles ក្នុងរយៈពេលជាង ១០ឆ្នាំ មុននឹងចាកចេញពីក្រុមហ៊ុននេះ កាលពីខែឧសភា ២០១៤។
អត្តសញ្ញាណពិត ក៏ដូចជាព័ត៌មានផ្ទាល់ខ្លួនរបស់ស្ដ្រីម្នាក់នេះ បច្ចុប្បន្ន មិនទាន់ត្រូវបានគេបង្ហើប
ឱ្យដឹងនៅឡើយ។
Kurt Stammberger ឱ្យដឹងថា ការបម្រើការងារច្រើនឆ្នាំនៅ Sony ជួយឱ្យ “Lena” មានចំណេះដឹង
ជ្រាលជ្រៅ អំពីបច្ចេកទេស ក៏ដូចជាក្ដាប់បាននូវចំនុចខ្លាំង ចំនុចខ្សោយរបស់បណ្ដាញកុំព្យូទ័ររបស់
Sony ដូច្នេះហើយ ទើបមានលទ្ធភាពធ្វើការវាយប្រហារដ៏ខ្លាំងក្លាបែបនេះ។ ក្រៅពីនេះ ការដែល
FBI គិតថា កូរ៉េខាងជើង គឺជាអ្នកនៅពីក្រោយខ្នង គឺជារឿងមិនទាន់ជាក់លាក់ លើកលែងតែខ្លឹម
សាររបស់ខ្សែភាពយន្ដ The Interview ។ ចំណែកបច្ចេកទេស hack ដែលធ្លាប់ត្រូវបាន hacker
កូរ៉េខាងជើងប្រើប្រាស់ ក៏មិនប្រាកដថា មិនត្រូវបាន hacker ដទៃប្រើប្រាស់នោះដែរ។
hacker កូរ៉េខាងជើង អាចជាប់ពាក់ព័ន្ធតិចតួចប៉ុណ្ណោះ ក្នុងករណីវាយប្រហារ Sony
បើទោះជាការអះអាងរបស់ ទីភ្នាក់ងារ Norse គឺគ្រាន់តែជាជ្រុងមួយ ប៉ុន្ដែ វាក៏អាចបញ្ជាក់បានថា
អ្នកនៅពីក្រោយករណីខាងលើ ជិតនឹងត្រូវបានគេរកឃើញ។ រីឯខ្សែភាពយន្ដ The Interview
បច្ចុប្បន្ន ត្រូវបានគេចាប់បញ្ចាំង នៅអាមេរិក និងពិភពលោក ចាប់ពីថ្ងៃទី ២៥ធ្នូ ២០១៤៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ TR/ /BGR